header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កីឡាករ អេ ភូថង កំពុងតែលំបាកក្នុងការចិញ្ចឹមដល់កីឡាករក្នុងការហាត់រៀន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែលោកជំទាវ ប៊ុន ណារី អគ្គនាយិការសាលា ញូហ្គេតវេយ អន្តរជាតិ ឧបត្ថម្ភ ថវិការ 1000$ និងឧបត្ថម្ភអង្ករក្នុង១ខែ ១០បាវ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ ប៊ុនណារីបានមានប្រសាសន៍ថា ​​​​​​​​​​​​​​​​​​​​​​​​​​ដោយមើលឃើញពីការខ្វះខាតរបស់កីឡាករប្រដាល់លោកអេភូថងទើបលោកជំទាវ ជួយឧបត្ថម្ភដល់កីឡាករអេភូថងនូវថវិកាចំនួន 1000 ដុល្លារ និងឧបត្ថម្ភអង្ករក្នុងមួយខែ10បាវជារៀងរាល់ខែដើម្បីឲ្យកីឡាករអេភូថងបានជួយដល់កីឡាករដែលមកហាត់រៀននៅក្នុងក្លិបរបស់កីឡាករអេភូថង ​​​​​​​​​​​​​​​​​​​។

លោកជំទាវប៊ុនណារីបានមានប្រសាសន៍ទៀតថានេះគឺជាការល្អបំផុតដែលលោកអេភូថងបានខិតខំយកចិត្តទុកដាក់ថែរក្សានិងអភិរក្សក្បាច់គុណបុរាណខ្មែរបន្តទៅក្មេងជំនាន់ក្រោយឲ្យមកហាត់រៀនដោយមិនយកកម្រៃឡើយ និងសូមអោយលោក អេភូថងខិតខំប្រឹងប្រែងតស៊ូបន្តទៅមុខទៀត កុំបោះបង់ ។

ចំណែកលោកអេភូថងក៏បានធ្វើការថ្លែងអំណរគុណដល់លោកជំទាវប៊ុនណារី ថានេះគឺជាទឹកចិត្តដ៏ល្អបំផុតរបស់លោកជំទាវដែលមកជួយដល់កីឡាករស្របពេលដែលក្លិបប្រដាល់របស់លោកកំពុងតែជួបការខ្វះខាតក្នុងការហ្វឹកហាត់និងចិញ្ចឹមបីបាច់ថែរក្សាកីឡាករក្នុងការហាត់ប្រដាល់ក្លិបរបស់ក្នុងក្លិបរបស់លោកហើយមួយវិញទៀតនោះគឺលោកត្រេកអរជាពន់ពេកដោយរកពាក្យអ្វីមកប្រៀបផ្ទឹមពុំបានឡើយ លោករំភើបស្ទើស្រក់ទឹកភ្នែក ។

លោកអេភូថងបាននិយាយពាក្យថាចាប់ពីពេលនេះទៅគឺក្លិបរបស់លោកមានសង្ឃឹមហើយគឺលោកនឹងខិតខំបន្តក្នុងការជួយដល់យុវជនជំនាន់ក្រោយឲ្យហាត់រៀននូវក្បាច់គុនបុរាណខ្មែរជាពិសេសនោះគឺសំណូមពរដល់បងប្អូននិងយុវជនដែលស្រឡាញ់នៅក្បាច់គុនបុរាណខ្មែរសូមមកហាត់រៀននៅក្លឹបរបស់លោកចុះគឺលោកមិនយកថវិកាឡើយគឺបង្ហាត់បង្រៀនដោយ free តែម្ដង។ អត្ថបទដោយ លោក អុឹម ជីវ៉ា

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post