
សង្គម
អាម៉ាប៉ាប៉ាញ៉ូសសាលារាជធានីភ្នំពេញ បានព្រមានដល់កម្មករក្រុមហ៊ុនស៊ីនទ្រី ឲ្យចូលធ្វើការវិញ ខណៈដែលក្រុមកម្មករតវ៉ាមិនស្របច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្ត។ នេះបើតាមលិខិតរបស់សាលារាជធានី ឆ្លើយតបទៅកម្មករក្រុមហ៊ុនស៊ីនទ្រី។
រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់កម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី ឱ្យបញ្ឈប់ការធ្វើកូដកម្ម ដោយយកបញ្ហាសំរាមជាចំណាប់ខ្មាំងដើម្បីទាមទារលក្ខខណ្ឌដែលខុសច្បាប់ ហើយត្រូវចូលបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមតាមធម្មតាវិញ យ៉ាងយូរបំផុតនៅថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០ ជាកំហិត។
លិខិតដដែល បានព្រមានដូច្នេះថា «រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រកាសជ្រើសរើសកម្មករថ្មី ដើម្បីបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម ដោយមិនទទួលយកកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីឡើយ បើមិនធ្វើតាមការកំណត់នេះ»។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ស្នើឱ្យប្រជាពលរដ្ឋ មេត្តាវេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមពេលវេលាដែលបានកំណត់ ដើម្បីបញ្ជៀសការកកស្ទះសំរាម សំណល់រឹង នៅក្នុងរាជធានីភ្នំពេញ៕
