សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពង់ឆ្នាំង៖ ករណីដែលគ្រប់គ្នាមានការភ្ញាក់ផ្អើលនោះ ​​​​​​​នៅព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២០នេះ ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ​​​បញ្ជាឲ្យនគរបាល ឃាត់ខ្លួនបុរស ដែលបើករថយន្តដឹកដីបុក​​​​​​​​​​​​​យុវជនម្នាក់បើងដូចក្រដាស មកធ្វើការសួរនាំ និងធ្វើកំណត់ហេតុ ​​​ដោះស្រាយតាមផ្លូវច្បាប់​​​​​​​​​​​​​ ហើយនៅអធិការរដ្ឋានស្រុកកំពង់ត្រឡាច និងបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តដឹកដីឈ្មោះ វើក វន្នី ភេទប្រុសអាយុ២៩ឆ្នាំ នៅភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​​​​​​​​​​​​។

ករណីរថយន្តដឹកដី បុកយុវជនម្នាក់ឈរនៅលើចិញ្ចើមផ្លូវ គឺបានកើតឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោយកើតហេតុភាគីទាំងសងខាងមិនបានមកប្រាប់សមត្ថកិច្ចទេ ដោយធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ ខាងរថយន្តចេញសំណងសងថ្លៃព្យាបាលទៅឱ្យខាងយុវជនដែលឈរឌឺនៅលើផ្លូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

តែយ៉ាងណាក្រោយកើតហេតុ៣ថ្ងៃទើបខាងភាគីរថយន្តយកលុយទាំងនោះដែលជួយចេញសងថ្លៃព្យាបាល មកប្រគល់សមត្ថកិច្ចនៅស្រុកអធិការកំពង់ត្រឡាច ឱ្យជួយដឹងឮ​ ជនរងគ្រោះមិនបណ្ដាលឲ្យស្លា.ប់ទេតែរបួ.សធ្ងន់ ក្រោយ៣ទៅ ៤ថ្ងៃ ក៏មានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកឡើង ហើយបានបង្កឱ្យមានការភ្ញាក់ផ្អើល ទើបសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការស៊ើបអង្កេតបន្ទាន់ទៅលើករណីនេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ក៏បានឃាត់ខ្លួនបុរសដែលបើករថយន្តដឹកដីនោះនៅព្រឹកថ្ងៃនេះដើម្បីអនុវត្តតាមនីតិវិធីច្បាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

បើតាមវីដេអូឃ្លីប ថតបានស្ដែងៗដោយបងប្អូនរបស់ជនរងគ្រោះផ្ទាល់ ​​​​​​​​​​​​​​​​​​​ដែលជាថតមុនកើតហេតុការណ៍
យុវជនមួយក្រុម​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈរជុំគ្នាពាក់កណ្ដាលផ្លូវ ក៏មានរថយន្តបែនដឹកដីបើកមក ហើយស៊ីផ្លេជាច្រើនដង ប៉ុន្តែក្រុមយុវជនដែលឈរនៅលើផ្លូវហាក់មិនចាប់អារម្មណ៍​​​​​​​​​​​​​​​​​​​​​​​​ ឃើញដែរ តែដូចជាប្រមា.ថ ឬក៏អាចនិយាយថាឌឺក៏ថាបាន ចំណែកអ្នកបើកបររថយន្តបែនដឹកដីវិញ ក៏មិនណយដែរ បើកមានល្បឿនលឿន មិនជាន់ហ្វ្រាំងទប់ ឬក៏គេចឡើយ ដោយបោះពួយទៅបុកយុវជនពេញទំហឹងតែម្តង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor