សៀមរាប៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានសហការជាមួយមន្រ្តីជំនាញរ៉ែ​ និងថាមពល និងកម្លាំងមូលដ្ឋាន បានចុះត្រួតពិនិត្យមើលទីតាំងសាងសងស្ថានីយប្រេងឥន្ទនៈចំនួន១កន្លែង គ្មានលិខិតអនុញ្ញាតស្ថិតនៅភូមិសាស្ត្រ ភូមិអន្លង់ពី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ស្ថានីយប្រេងឥន្ទនៈ គ្មានលិខិតអនុញ្ញាតខាងលើដែលមានម្ចាស់ឈ្មោះស្ងួន លុយ ភេទស្រី ។

ក្រោយពីការត្រួតពិនិត្យ សមត្ថកិច្ចចម្រុះបានធ្វើកិច្ចសន្យាផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន និងណែនាំឲ្យម្ចាស់អាជីវកម្មរង់ចាំច្បាប់អនុញ្ញាតបង្កើតស្ថានីយប្រេងឥន្ទនៈ ពីស្ថាប័នពាក់ព័ន្ធជាមុនសិន ទើបអាចដំណើរការបាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor