ភ្នំពេញ: បុរសម្នាក់ថាមានអាការៈមិនស្រួលខ្លួន ក៏ទៅរកនារីម៉ាស្សា ដែលាមានបង្កប់សេវាផ្លូវភេទមួយកន្លែង ចុងក្រោយបាត់លុយអស់ចំនួន ១០០ដុល្លារ ហើយត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចតែម្ដង កាលពីវេលាម៉ោង ១០និង៤០នាទី យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ច្រកចូលសាលាសុវណ្ណភូមិ ដែលស្ថិតនៅផ្ទះយីហោកោសជប់ម៉ាស្សា១៩៩ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ រិត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ដ នៅជិតរង្វង់មូលចោមចៅ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ តាមជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់មិនសូវស្រួលខ្លួន ដោយមកកោសជប់ នៅហាងម៉ាស្សាខាងលើ បន្ទាប់មកបានហៅនារីម្នាក់ ដើម្បីកោសខ្យល់ តែមុននឹងកោសខ្យល់ នារីម៉ាស្សាបានឲ្យគាត់ ឪដោះសម្លៀកបំពាក់ ព្យួរជិតកន្លែងម៉ាស្សា ហើយឲ្យជនរងគ្រោះស្លៀកកន្សែង។
ភ្លាមៗនោះ គាត់បាននិយាយជាមួយនារីម៉ាស្សាខាងលើ ដោយត្រូវគ្នាដោយរួមភេទបន្ថែមទៀតអស់តម្លៃ ១០ដុល្លារ តែខណៈពេលគាត់ចូលទៅបន្ទប់ទឹកមួយភ្លែត ដោយមិនចាប់អារម្មណ៍ ដោយទុកចិត្តទៅលើនារីម៉ាស្សាខាងលើ មិនបានយកខោទៅជាមួយទេ ហើយបានជិះម៉ូតូត្រឡប់ទៅវិញ។ លុះគាត់បានត្រឡប់ទៅដល់ហ្ការ៉ាស់រថយន្តរបស់គាត់ បានឆែកមើលដោយឃើញ មានលុយដុល្លារក្លែងក្លាយចំនួន ១០០ដុល្លារដាក់ជាមួយគ្នា។
ភ្លាមៗនោះ គាត់បានប្រញាប់ប្រញាល់មកកន្លែងកើតហេតុ ហើយក៏ស្រាប់តែថៅកែហាងម៉ាស្សា និងនារីម៉ាស្សាខាងលើ មិនទទួលខុសត្រូវថាចេញពីកន្លែងកើតហេតុយូរហើយជនរងគ្រោះគាត់ថា មិនយូរទេ គាត់ទៅតែមួយភ្លែត ហើយប្រញាប់ប្រញាល់មកភ្លាមៗ។
តែពេលមកដល់នោះ ថៅកែម៉ាស្សាបានតេហៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ មានរងប៉ុស្ដិ៍ចោមចៅ បានមកដល់បានសួរនាំតិចតួច ហើយត្រឡប់ទៅវិញបាត់ទៅ។
លុះអ្នកសារព័ត៌មានមកថតពេញមុខហាង ទើបលោកនាយប៉ុស្តិ៍មកម្តងទៀត នាំនារីម៉ាស្សាដែលជាជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលដើម្បីសួរនាំ បន្ទាប់ពីនាំនារីម៉ាស្សាយកទៅសួរនាំ ជនសង្ស័យខាងលើ មិនសារភាពឡើយ ហើយសមត្ថកិច្ចបម្រុងបញ្ជូនទៅផ្នែកជំនាញ តែភាគីខាងថៅកែម៉ាស្សាខាងលើ សុំសងលុយជំនួសវិញ ដើម្បីបញ្ចប់រឿង៕


