(ដំណឹបឋម) ស្រុកព្រៃនប់៖ ប្រទះឃើញសពមនុស្សម្នាក់សភាពហើម ស្អុយ នៅចិញ្ចើមផ្លូវជាតិលេខ៤ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចគីឡូម៉ែត្រលេខ១៦៦-១៦៧ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សាកសពមិនដឹងជាប្រុសឬស្រី ហើយក៏មិនដឹងថា បាត់បង់ជីវិតដោយសារមូលហេតុអ្វីនោះទេ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅជាប់ចិញ្ចើមផ្លូវជាតិលេខ៤ ក្នុងខណៈពេលដែលប្រជាពលរដ្ឋចុះទៅកាប់ព្រៃបោះ ដើម្បីសម្អាតតាមចិញ្ចើមផ្លូវ ។
ភ្លាមៗនោះគេនៅពុំទាន់ស្គាល់អត្តសញ្ណាណរបស់ជនរងគ្រោះនៅឡើយទេ ហើយក៏មិនដឹងថា ជាបុរស ឬស្ត្រី ឬក្មេងចាស់នៅឡើយដែរ និងមិនទាន់ដឹងជាប់ពាក់ព័ន្ធនឹងករណីអ្វីនៅឡើយដែរ ព្រោះស្ថានភាពប្រទះឃើញសពជនរងគ្រោះនៅបាំងព្រៃ រង់ចាំសមត្ថកិច្ចជំនាញ ចុះមកពិនិត្យសិន ៕