Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ យុវជន០២នាក់ដែលបង្ហោះម៉ូតូនៅទីសាធារណៈ ហើយត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួននោះ ត្រូវបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីការស្រាវជ្រាវរកឃើញថា ជាមុខសញ្ញាឆក់នៅទីសាធារណៈ។

សូមបញ្ជាក់ជូនថា បន្ទាប់ពីបានឃើញករណីក្មេងស្ទាវបង្ហោះម៉ូតូតាមពីសាធារណៈ ហើយត្រូវបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវ និងឈានដល់នាំខ្លួនក្មេងស្ទាវ០២នាក់ខាងលើ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

១.ឈ្មេាះ អ៊ុង ពេជ្រ ហៅ ណាក់ ភេទប្រុស អាយុ១៨ ឆ្នាំ ជាអ្នកបេីកបរម៉ូតូ

២.ឈ្មេាះ ប៉ិច បញ្ញចំរ៉ុង ភេភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកជិះអង្គុយពីក្រោយ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ អ៊ុង ពេជ្រ ហៅ ណាក់ បានសារភាពថា រូបខ្លួន និងបក្ខពួកផ្សេងទៀតធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទ កាបូបលុយ ខ្សែក...បានចំនួន ០៤លើក និងធ្លាប់ប្រើប្រាស់គ្រឿង ញៀ ន។

រីឯឈ្មោះ ប៉ិច បញ្ញចំរ៉ុង រួមជាបក្សពួកមួយចំនួនទៀត ធ្លាប់ប្រព្រឹត្តបទ ល្មើ សឆក់ទ្រព្យសម្បត្ដិ (ទូរស័ព្ទ កាបូបលុយ ខ្សែក...) ជាច្រើនលើកសារមកហើយ ហើយគោលដៅនៅក្នុងបណ្តាខណ្ឌនៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០២នាក់ ខាងលើបានឲ្យដឹងទៀតថា បន្ទាប់ពីឆក់ទ្រព្យសម្បត្ដិនៅទីសាធារណៈបានហើយ ក្រុមបក្ខពួកបានយកវត្ថុទាំងនោះទៅលក់ និងបានលុយចែកគ្នាស្មើ។

ក្មេងស្ទាវទាំង០២នាក់ខាងលើ បានបញ្ជាក់បន្ថែមថា មុនចេញធ្វើសកម្មភាពឆក់ បានរៀបចំផែនការ មានក្រុមជិះម៉ូតូឆក់ និងមានក្រុមជិះម៉ូតូបិទគូទ បង្វែងដានសមត្ថកិច្ច។

បន្ទាប់ពីជំនាញបានសួរនាំរួច និងបានរកឃើញថា ក្មេងប្រុសទាំង០២នាក់ខាងលើ ជាមុខសញ្ញាធ្លាប់ជិះម៉ូតូឆក់ជាច្រើនករណី (កាបូប ទូរស័ព្ទ ខ្សែក..) បង្ករបួ សស្នាមដល់ប្រជាពលរដ្ឋ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធី។

ចំពោះរូបភាពជនសង្ស័យទាំង០២នាក់ត្រូវបានសមត្ថកិច្ចដាក់ខ្នោះ និងត្រូវបានមហាជនសម្តែងភាពមិនពេញចិត្តនោះ យើងខ្ញុំសូមធ្វើការបំភ្លឺសង្ខេបដូចខាងក្រោម÷

ទី១.មន្ត្រីនគរបាលយុត្តិធម៌មានសិទ្ធិឃាត់ខ្លួនជនសង្ស័យ ដោយការដាក់ខ្នោះដៃ ក្នុងករណីដែលជនសង្ស័យមិនសហការ និងបង្កភាពស្មុគស្មាញក្នុងពេលអនុវត្តជំនាញ។

ទី២.ការដាក់ខ្នោះដៃនេះ គឺការពារជនសង្ស័យរត់គេច ឬ ប្រព្រឹត្តអំពើអត្ត ឃា ត ឬ អាចបង្កឲ្យប្រជាពលរដ្ឋដែលនៅកន្លែងកើតមានគ្រោះថ្នាក់។

យើងខ្ញុំសូមអរគុណចំពោះសាធារណជនដែលតែងចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាមួយនគរបាល។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor