សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្ដីជូនដំណឹងថ្មីនៅថ្ងៃនេះថា ទីក្រុងភ្នំ​ពេញនិងខេត្តចំនួន ៨ទៀត នឹងមានភ្លៀងធ្លាក់​ច្រើន​ជាប់ៗ​គ្នា​​ពី​​ថ្ងៃ​ទី​១៧​ដល់​១៩ ​ខែ​​​តុលា​ ដោយសារតែកម្ពុជាត្រូវរងឥទ្ធិពលពីព្យុះទី១៧ ឈ្មោះ សូឌែល ដែលបានកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង និងធ្វើដំណើរមកប៉ែកខាងត្បូងនៃប្រទេសវៀតណាមនៅថ្ងៃទី១៧តុលានេះ។

ក្រសួងព្រមានថា អាកាសធាតុបែបនេះ បានធ្វើឲ្យបណ្ដាខេត្តមួយចំនួនដែលនៅតំ​បន់​វាល​ទំនាប ដូចជា សៀម រាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល និងរាជធានីភ្នពេញ នឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែតុលា។

ចំណែកខេត្តជាប់តំបន់ជួរភ្នំដងរែកខ្ពងរាបឦសាន និងខេត្តជាប់ព្រំដែនវៀណាម ដូចជា ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ ​និង​កំពង់ចាម ​នឹង​​​មានភ្លៀងធា្លក់ពីបង្គួរទៅច្រើន ហើយ នៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីបង្គួរ​ទៅច្រើន ពិសេស​នៅលើផ្ទៃសមុទ្រនឹងមានភ្លៀធ្លាក់ច្រើនព្រម ទាំងខ្យល់បោកបកខ្លាំង និងរលកខ្ពស់ៗ។

គិតចាប់តាំងពីថ្ងៃ១ដល់១៥ ខែតុលា មាន​មនុស្ស​១៣​នាក់​បាន​ស្លាប់​ដោយ​សារ​លង់​ទឹក​ ក្រោយ​ពី​គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ខេត្តក្រុង​ចំនួន១៩ ​ដូចជា ​ពោធិ៍សាត់​ ប៉ៃ​លិន​ បន្ទាយមានជ័យ​​ បាត់ដំបង​ ស្វាយរៀង​ ឧត្តរមានជ័យ​ សៀមរាប​ តាកែវ​ កំពង់ស្ពឺ ​មណ្ឌលគិរី ​ព្រះសីហនុ​ កោះកុង​ ព្រះវិហារ​ ស្ទឹងត្រែង​ កំពង់ចាម​ កំពង់ឆ្នាំង​ កំពង់ធំ​ កណ្ដាល​​ និងរាជធានីភ្នំពេញ​។

អំឡុង​គ្រោះ​ទឹក​ជំនន់​នេះ​ ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ប្រមាណ​​ ៤៨ ៣១៧​ គ្រួសារ​​ស្មើ​​​១៩​៣​,​២​៦៨នាក់​​​ និង​​ត្រូវ​​ជម្លៀស​ប្រមាណ​​ ៣,០៩៤​គ្រួសារ​​ស្មើ​១២,៣៧៦​នាក់​​ រួម​ទាំង​​ការ​​ប៉ះពាល់​​ផ្ទះ​​ប្រមាណ​៤៧,៩២៣​ខ្នង​​ លិច​​ស្រូវ​​១៣១,៣២៩​ ហិក​តា​ក្នុង​នោះ​ខូច​ខាត​ប្រមាណ​​៦,​៣​០១​ហិក​តា​ ​និង​ខូច​ខាត​ផ្លូវជាតិ​​ ផ្លូវ​ខេត្ត​​ និង​គ្រួស​ក្រហម​​ មួយ​ចំនួន​ទៀត​​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor