Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី បានបន្តធ្វើកូដកម្មនៅព្រឹកថ្ងៃទី ០៥ ខែ​តុលា​នេះ បន្ទាប់ពីថៅកែក្រុមហ៊ុន មិនទាន់មានដំណោះស្រាយ​តាមការ​ទាម ទារ​របស់​ពួក​គាត់​។

ស្រ្តីកម្មករម្នាក់ក្នុងចំណោមកម្មករជាង ២០០០នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាន​លើក​​ឡើងថា ការធ្វើកូដកម្មទាមទារនេះ គឺដើម្បីយកប្រាក់មកជួយផ្គត់ផ្គង់ជីវភាព ដែល​កំពុង​ខ្វះខាតតែប៉ុណ្ណោះ។ អ្នកស្រីបន្តថា កម្មករក្រុមហ៊ុនស៊ីនទ្រីទាំងអស់ សុទ្ធតែ​ជា​អ្នក​ក្រ គ្មានលទ្ធភាពក្នុងការរស់នៅបានស្រួល ដូចពលរដ្ឋដែលមាន​ជីវ​ភាព​សម​រម្យ​ឡើយ​។

នៅថ្ងៃទី៥តុលា សាលារាជធានីភ្នំពេញ បានប្រកាសជ្រើសរើសកម្មករជាច្រើននាក់ ដើម្បី​​បំពេញ​ការ​ងារ​ជា​អ្នក​ប្រមូល​និង​ដឹក​ជញ្ជូន​សំរាមនៅក្នុងរាជធានីភ្នំពេញ។ ការ​ប្រកាស​នេះ ធ្វើឡើងបន្ទាប់ពីក្រុម​កម្ម​ករ​ក្រុម​ហ៊ុន​ស៊ីន​ទ្រី មិនបានធ្វើតាម​ការព្រមាន​របស់​សាលារាជធានីភ្នំពេញកាលពីថ្ងៃទី៣តុលា ដែល​ដាក់​កំហិត​ឱ្យ​ពួក​គាត់​ចូល​ធ្វើ​ការ​ធម្ម​តា​វិញ​យ៉ាង​យូរ​បំផុតនៅថ្ងៃទី០៥តុលា។

តំណាងសហជីបប្រចាំក្រុមហ៊ុនស៊ីនទ្រីលោក កែវ សុខវ៉ាត មិនខ្វល់ខ្វាយចំពោះការ​ប្រកាស​​របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ជ្រើស​រើស​បុគ្គ​លិក​អនាម័យថ្មីនោះទេ ព្រោះ​លោកថា វាជារឿងធម្មតា អាជ្ញាធរដែន​ដី​មាន​តួនាទី​ដោះ​ស្រាយ​លើបញ្ហាកក​ស្ទះ​សំរាម​នេះ។

លោកបន្តទៀតថា កម្មករមិនមានការព្រួយបារម្ហពីការបាត់បង់ការងារឡើយ ហើយពួក​គាត់​​នៅ​​តែ​ប្តេជ្ញា​មិន​ចូល​ធ្វើ​ការ​វិញទេ រហូតខាងក្រុមហ៊ុមមានដំណោះស្រាយ ពីព្រោះ​ពួក​គាត់គិតថាប្រាក់អតីតភាព គឺចាសំខាន់ជាង។

លោកថា៖«កម្មការនីខ្លះ ធ្វើការតាំងពីក្មេងរហូតដល់ចាស់ មានរយៈពេល២០ទៅ៣០​ឆ្នាំ​ហើយ ដូច្នេះ​ហើយ​បាន​ពួក​គាត់​បន្ត​តវ៉ាចង់បានប្រាក់អតីតភាពរបស់ពួកគាត់ ដើម្បីយក​ទៅ​​ប្រកប​មុខ​របរ​សម​រម្យ​ដោយ​មិន​ប្រើ​កម្លាំង​ធ្ងន់​»​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor