សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសចេញបណ្ណបើកបរអន្តរជាតិ (International Driving Permit) ពលរដ្ឋកម្ពុជាអាចយកទៅប្រើប្រាស់ និងមានការទទួលស្គាល់នៅក្នុងបណ្តាប្រទេសចំនួន ៩៩ ដែលបណ្ណនេះ ជាកូនសៀវភៅដែលមានទំហំ ១៤៨x១០៥មីលីម៉ែត្រ និងមានសុភាពរយៈពេល ១ឆ្នាំ។
ប្រិយមិត្តចង់ដឹងទេថា បណ្ណនេះអាចប្រើបានប្រទេសណាខ្លះ តោះទៅមើលទាំងអស់គ្នា។
សូមជម្រាបជូនថា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅថ្ងៃពុធ ទី៣០ ខែកញ្ញាកន្លងទៅនេះ ប្រជាពលរដ្ឋ អាចស្នើសុំ “បណ្ណអនុញ្ញាតបើកបរអន្តរជាតិ” នៅមណ្ឌលស្នើសុំបណ្ណបើកបរអន្តរជាតិ ដែលប្រជាពលរដ្ឋ អាចបើកបរនៅ៩៩ប្រទេស រួមទាំងសហរដ្ឋអាមេរិកផងដែរ។
បណ្ណនេះ មានសុពលភាពរយៈពេល ១ឆ្នាំ និងមានតម្លៃ ២៥ម៉ឺនរៀល ចំពោះអ្នកមានបណ្ណបើកបរស្រាប់ ត្រូវយកបណ្ណបើកបរសព្វថ្ងៃ រួមជាមួយរូបថត ទៅមណ្ឌលផ្ដល់សេវា ដើម្បីទទួលបានបណ្ណអនុញ្ញាតបើកបរអន្តរជាតិ៕