
សង្គម
អាម៉ាប៉ាប៉ាញ៉ូសតើជាការខុសច្បាប់ទេ នៅពេលដែលនគរបាលចរាចរណ៍ ហៅឈប់ហើយដកហូតយកកូនសោរម៉ូតូរបស់ខ្ញុំ ?
នេះជាសំណួរដែលប្រិយមិត្តបានចោទសួរទៅកាន់ ឧត្តមសេនីយ៍ ទី ចំរើនកុសល អតីតជា មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ជាការឆ្លើយតប លោក ឧត្តមសេនីយ៍ ទី ចំរើនកុសល បានឲ្យដឹងថា បើគ្រាន់តែជិះល្មើសនឹងភ្លើងសញ្ញា ឬស្លាកសញ្ញាចរាចរណ៍ សមត្ថកិច្ចមិនគួរដកយកកូនសោរម៉ូតូរបស់អ្នកបើកបរនោះទេ ព្រោះថាគ្មានប្បញ្ញត្តិណាមួយណែនាំឲ្យប្រើវិធាននេះឡើយ។
ប៉ុន្តែបើអ្នកបើកបរល្មើ សច្បាប់ចរាចរណ៍ហើយបើករត់ ។ល។ នោះសមត្ថកិច្ចអាចប្រើវិធាននេះបាន។ យោងមាត្រា ៣៥៣ និយមន័យអំពើលួច នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធរបស់ខ្លួន។
ដូចនេះមន្ត្រីអនុវត្តន៍ច្បាប់ដែលតែងតែប្រើវិធានដកហូតយកកូនសោរម៉ូតូរបស់អ្នកដទៃ ហើយមកដាក់ក្នុងហោប៉ៅខោរបស់ខ្លួន ប្រយ័ត្នល្មើ សនឹងមាត្រា ៣៥៣ ខាងលើ។
ហើយបើមានការប្រតាយប្រតប់គ្នាក្នុងការដកហូតយកកូនសោរនេះទៀត គឺសុំមើលមាត្រា ៣៥៧ ស្តីពីស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា។