header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូមកពីក្រោយនារីម្នាក់ រួចធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច បណ្ដាលឲ្យជនរងគ្រោះរងរបួសផងដែរ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងជាប់ផ្លូវរថភ្លើងខាងលិចប៉ុស្តិ៍កាកាបទី២ សង្កាត់កាកាបទី២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុស្រ្តីរងគ្រោះជិះម៉ូតូ ឌ្រីមសង់ ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ កំពត 1C-8834 មានដឹកបន្លែមកពីផ្សារធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវខាងលើ រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាកនិច ដែលមិនចាំផ្លាកលេខមកពីក្រោយ បានធ្វើសកម្មភាពឆក់យកកាបូបបានសម្រេចដែលនៅក្នុងនោះមាន ទូរស័ព្ទ លុយ និងសម្ភារៈផ្សេងៗទៀត រួចជនរងគ្រោះក៏បានដួលបោកក្បាលសន្លប់ស្តូកស្តឹង ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភា្លមៗ។

ក្រោយមកជនរងគ្រោះបានដាក់ពាក្យបណ្តឹងរួចហើយ និងចង់ចាំសមត្ថកិច្ចតាមក្របួចក្រុមជនសង្ស័យ ហើយជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post