header ads

Sponsor

(បាត់ដំបង)៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍របស់ផ្នែកសឹករងភ្នំព្រឹក និងផ្នែកសឹករងសំពៅលូន បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានកំពុងរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដឹកជញ្ជូនរបស់របរ សម្ភារ និងមនុស្សទៅកាន់ទីទួលសុវត្ថិភាព ដែលបណ្ដាលមកពីឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះសំបែង និងហេចដ្ឋារចនាសម្ព័ន្ធមួយចំនួន។

ដូចគ្នានេះដែរ នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ក៏មានក្រុង-ស្រុកមួយចំនួនរងឥទ្ធិពលព្យុះភ្លៀងដែលបង្កឱ្យមានជំនន់ទឹកភ្លៀង ត្រូវបានកងកម្លាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ សហការជាមួយមន្ត្រីអាជ្ញាធរខេត្ត ចុះជួយសង្គ្រោះ និងដឹកជញ្ជូនទៅកាន់ទីទួលសុវត្ថិភាព។ អាជ្ញាធរក៏បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងពោធិ៍សាត់ មេត្តាប្រុងប្រយ័ត្នខ្ពស់ជៀសវាងយថាហេតុណាមួយកើតឡើងខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post