header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកងកម្លាំងជំនាញ ដើម្បីធ្វើការស៊ើបអង្កេតលើករណីជនទំនើង គប់កញ្ចក់រថយន្តពេលយប់ តាមដងផ្លូវជាតិលេខ ៥ ឈានដល់ការឃាត់ខ្លួនជនទំនើង២នាក់។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង២៣ និង១៥ នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មានករណីគប់កញ្ចក់រថយន្ត តាមបណ្តោយផ្លូវជាតិលេខប្រាំ នៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីនអេឌ័រ ស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បណ្តាលឱ្យបែកកញ្ចក់រថយន្ត តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរទេ។​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានទទួលព័ត៌មានពីអ្នកបើកបររថយន្តភ្លាម អធិការនគរបាលស្រុក បានបញ្ជាឱ្យកម្លាំង អន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលង្វែក ចុះអន្តរាគមន៍ ​​​​​​​​​​​​​​​​​​​​​​​​​​​និងស្រាវជ្រាវជាបន្ទាន់។

ជាលទ្ធផល៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​នៅចំណុចមុខក្លោងទ្វារ វត្តត្រឡែងកែង​​​​​​​​​​​​​​​​​​​​​​​​​​​ ភូមិផ្សារត្រាច ឃុំលង្វែក មានឈ្មោះដូចក្រោម៖​​​​​​​​​​​​​​​​​​​​​​​​​​​

១-ផ្ទាត់ សុផា ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក​​​​​​​​​​​​​​​​​​​​​​​​​​​។

២-ប្រាក់ គង់ ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក​​​​​​​​​​​​​​​​​​​​​​​​​​​។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាង ដាវ០១ ដើម​​​​​​​​​​​​​​​​​​​​​​​​​​​ ជំពាមកៅស៊ូ០១ ម៉ូតូ០១ គ្រឿង។

ចំពោះបក្ខពួកជនសង្ស័យចំនួន០៤ នាក់​​​​​​​​​​​​​​​​​​​​​​​​​​​ ជិះម៉ូតូ០២គ្រឿង បានរត់គេចខ្លួន ជាមុខសញ្ញានៅ ស្រុកឧដុង្គ​​​​​​​​​​​​​​​​​​​​​​​​​​​ ខេត្តកំពង់ស្ពឺ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post