
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានដើរតាមផ្លូវតែម្នាក់ឯងទាំងយប់ ហើយដោះអាវបោះចោលអស់ពីខ្លួន ក្នុងសភាពបាត់បង់ម្ចាស់វង្វេងវង្វាន់ស្មារតី ហើយបម្រុងដើរចូលរថយន្តទៀតនោះ តែសំណាងល្អ ត្រូវបានគេប្រទះឃើញ និងជួយសង្គ្រោះទាន់ពេលវេលា យ៉ាងណាបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ តាមបណ្ដោយមហាវិថីព្រះនរោត្តម នៅជាប់របងបុរីចំការមន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញនារីម្នាក់ដើរតែម្នាក់ឯង តាមរបងបុរីចំការមន ដោយគ្មានពាក់អាវជាប់ខ្លួនទេ ហើយហាក់ដូចជាគ្មានកម្លាំងកំហែង វង្វេងវង្វាន់ស្មារតី ដូចមនុស្សត្រូវថ្នាំគេ និងបម្រុងដើរចូលឡានគេទៀត ដោយឃើញសភាពមិនស្រួលបែបនេះ ទើបពលរដ្ឋនៅទីនោះ បានចូលចាប់ឃាត់នារីរូបនោះ និងរកអាវមកពាក់បិទបាំងឲ្យ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមនម៍តែម្តង។
បន្ទាប់ពីសួរនាំរួច នារីខាងលើបានប្រាប់ទាំងវង្វេងស្មារតីថា នាងឈ្មោះ រចនា ស្នាក់នៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដែលនាងបានផុងខ្លួនប្រើប្រាស់ថ្នាំញៀ ន រហូតក្លាយជាមនុស្សញៀនថ្នាំហើយពេលនេះ ដែលប្រើប្រាស់ដល់លើសកម្រិត ទើបក្លាយជាបែបនេះ។
សមត្ថកិច្ច បញ្ជាក់ថា ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដោយឃើញអាការៈនារីខាងលើមិនស្រួល ក៏ទាក់ទងហៅរថយន្ដសង្គ្រោះគ្លីនិក មកដឹកបញ្ជូននាងយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង៕