
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់លោក/លោកស្រីម្ចាស់បុរី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងបុរី ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យបាន ជ្រាបថាៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសង្កេតឃើញថា លោក/លោកស្រីម្ចាស់បុរី ព្រមទាំង បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី បានធ្វើការសាងសង់សំណង់បន្ថែមនៅលើសំណង់ចាស់ដែល មានស្រាប់ខុសពីច្បាប់អនុញ្ញាតឱ្យសាងសង់។
ម៉្យាងវិញទៀត លោក/លោកស្រីម្ចាស់បុរី មិនបានយក ចិត្តទុកដាក់ក្នុងការតែលំអប្រព័ន្ធលូបង្ហូរទឹក រហូតទៅដល់បងប្អូនប្រជាពលរដ្ឋខ្លះបានធ្វើការសាងសង់ សំណង់ផ្សេងៗបិទអណ្តូងលូ និងប្រព័ន្ធលូបង្ហូរទឹកថែមទៀត។
ដូច្នេះ ដើម្បីចូលរួមការស្តារអណ្តូងលូ និងកែលម្អប្រព័ន្ធលូបង្ហូរទឹកឡើងវិញ ជៀសវាង ការជន់លិចដោយទឹកភ្លៀងឬទឹកជំនន់ផ្សេងៗ ស្នើលោក/លោកស្រីម្ចាស់បុរី និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលរស់នៅក្នុងបុរីចូលរួមរក្សាឱ្យបាននូវសណ្ឋានភាពដើម មិនសាងសង់បន្ថែម និងត្រូវរុះរើ សំណង់នានាដែលបានសាងសង់រំលោ ភ លើចិញ្ចើមផ្លូវ និងអណ្តូងលូចេញឱ្យអស់ក្នងរយៈពេល១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទទួលបានសេចក្ដីជូនដំណឹងនេះតទៅ។
ក្នុងករណី លោក/លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌ នឹងមានវិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យសង្ឃឹមជឿជាក់លើ លោក/លោកស្រី បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់នឹងអនុវត្តតាមខ្លឹមសារសេចក្តីជូន្តដំណឹងនេះជាពុំខានឡើយ ។