header ads

Sponsor

ខេត្តកណ្តាលៈ នគរបាលបាលក្រុងតាខ្មៅ ចាប់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ក្រោយរំលោភក្មេងស្រីម្នាក់ជាអនិតិជន កាលពី ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៨និង០០ នាទី នៅក្នុងបន្ទប់ទឹកផ្ទះជួល ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ អាយុ ១០ឆ្នាំ ជាសិស្ស ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះ ហាន រ៉េត ភេទប្រុស អាយុ ២៤ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ សំណង់ស្នាក់នៅបន្ទប់ជួលភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។

សមត្ថកិច្ចបានឲ្យដឹងថាៈ កាលពីថ្ងៃទី២៨-០៩-2020 វេលាម៉ោងមួយរសៀលជនរងគ្រោះ និងបងប្រុសបង្កើត ជាមួយអ្នកជិតខាង ឈ្មោះ តាដូង អាយុ៥៥ឆ្នាំ បាននាំគ្នាទៅស្ទូចត្រី នៅឯបឹងខាងត្បូងផ្ទះ ពេលទៅដល់បឹង ជនរងគ្រោះបានបត់ជើងតូចហើយមានសភាពធ្លាក់ឈាមជាច្រើន ដោយឃើញដូច្នេះឈ្មោះតាដូងក៌បានដឹកជនរងគ្រោះ ត្រឡប់ទៅផ្ទះវិញ ហើយប្រាប់ម្តាយជនរងគ្រោះអោយបានដឹង និង អោយនាំកូនទៅមន្ទីពេទ្យ។

ពេលទៅដល់មន្ទីពេទ្យជ័យជំនះក្រោយពីពិនិត្យរួចហើយ ទើបដឹងថាជនរងគ្រោះត្រូវបានគេចាប់រំលោភហើយ នៅពេលសួរនាំជនរងគ្រោះឆ្លើយថា ត្រូវពូរ៉េត ចាប់រំលោភក្នុងបន្ទប់ទឹកតែពេលនោះម្តាយជនរងគ្រោះមិនទាន់បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ភ្លាមនោះទេ។

រហូតមកដល់ថ្ងៃទី១៨ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៩ព្រឹក ដោយសារជនរងគ្រោះមានសភាពស្លេកស្លាំង ធ្លាក់ឈាមមិនព្រមឈប់ ទើបម្តាយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ ។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំដោយមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកអធិការនគរបាលក្រុងតាខ្មៅ បានចុះទៅនាំខ្លួនជនសង្ស័យយកមកសាកសួរតែម្តង។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា៖ ខ្លួនគាត់ពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើ ជនរងគ្រោះ ក្នុងបន្ទប់ទឹកផ្ទះជួលរហូតបានសម្រេចចំនួន២ ដង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦ល្ងាច ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post