header ads

ហ្គេមទូរសព្ទដៃឥឡូវពិតជាពេញនិយមណាស់សម្រាប់យុវវ័យ​ភាគច្រើន​ ដែលលេងសម្រាប់ការកម្សាន្ត​​​ មិនថាហ្គេម​ PUBGឬ MLBB សុទ្ធតែមានការប្រកួតប្រជែងខ្លាំង។​ ក្នុងការលេងហ្គេមទឹកដៃបច្ចេកទេសរបស់អ្នកលេងគឺសំខាន់ ទោះជាយ៉ាងណាក៏ដោយ​កម្លាំងម៉ាស៊ីនទូរសព្ទពិតជាមានសារៈសំខាន់ណាស់ ដូច្នេះទូរសព្ទដែលមានកម្លាំងម៉ាស៊ីនខ្លាំងពិតជាអាចអ្នកលេងរបស់យើងងាយស្រួលទទួលបានជ័យជម្នះ។

កាលពីមុនមិនយូរប៉ុន្មាន realme ដែលជាម៉ាកស្មាតហ្វូន មានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកបានបញ្ចេញ realme 7​ ដែលធ្វើឲ្យយុវវ័យទទួលបាន​ ការថតរូបច្បាស់ ការសាកថ្មលឿន និងកម្លាំងម៉ាស៊ីនខ្លាំងសម្រាប់ការលេងហ្គេម ។ ដើម្បីបង្កើតឲ្យបានទូរសព្ទដែលមានកម្លាំងម៉ាស៊ីនខ្លាំង realme 7 គឺជាទូរសព្ទដំបូងគេបង្អស់ដែលបានបំពាក់បន្ទះឈីបខ្លាំង​ Helio G95 ជាមួយអេក្រង់រលូនល្បឿន90Hz ​សម្រាប់ការលេងហ្គេមកាន់តែរលូន​ ហើយក៏មាន ការសាកថ្មលឿន Dart 30W ថាមពលថ្មធំ 5000mAh ។​ មិនតែប៉ុណ្ណោះ realme 7 ក៏ទទួលបានវិញ្ញាបណ្ណបត្រគុណភាព​ និងការជឿទុកចិត្ត ពីស្ថាប័ន TüV Rheinland របស់ប្រទេសអាឡឺម៉ង់។ ស្របពេលជាមួយគ្នានេះដែរ realme គឺជាក្រុមហ៊ុននាំមុខភាពពេញនិយមផ្នែកបច្ចេកវិទ្យា បានបំពាក់ កាមេរ៉ា​ Sony 64MP បួនគ្រាប់ទៅលើ realme 7 ដែលមានតម្លៃមិនដល់ 300$ នោះ​ វាធ្វើឲ្យrealme 7​ ក្លាយជាទូរសព្ទមួយដែលខ្លាំងគ្រប់លក្ខណៈស្របទៅតាមគោលគំនិត “Dare to leap”ហ៊ានឆ្ពោះទៅមុខ។

 កម្លាំងម៉ាស៊ីនខ្លាំង+អេក្រង់រលូន : MTK Helio G95 ពិន្ទុជាង​30ម៉ឺន ជាមួយអេក្រង់លេងហ្គេម 90Hz កាន់តែមានភាពលេចធ្លោជាងមុន

ក្នុងនាមជាទូរស័ព្ទវៃឆ្លាតដែលត្រូវបានបង្កើត សម្រាប់បទពិសោធន៍លេងហ្គេមដែលមានគុណភាពខ្ពស់ realme 7 បានបំពាក់បន្ទះឈីបជំនាន់ចុងក្រោយបង្អស់ដែលជាបន្ទះឈីបលេងហ្គេម MediaTek Helio G95 ដំបូងបង្អស់នៅលើពិភពលោក ដែលទទួលបានពិន្ទុ Antutu ច្រើនជាង 300,000 ជាមួយនឹងការរួមបញ្ចូលគ្នានៃទំហំផ្ទុក RAM 8GB + ROM 128GB ធ្វើឲ្យសមត្ថភាពកាន់តតែខ្លាំង។ បើនិយាយពីអេក្រង់វិញrealme 7 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ ៦.៥ អ៊ីញកម្រិត FHD+ ល្បឿនអេក្រង់៩០90Hz ដែលលាតសណ្ធឹង ៩០.៥%នៃតួខ្លួនទាំងមូល ធ្វើឱ្យ realme 7 ក្លាយជាជម្រើសល្អឥតខ្ចោះសម្រាប់អ្នកលេងហ្គេម។

រូបភាព Ic3_fr0Gz លេងហ្គេម

សាកថ្មលឿន​+ថ្មកាន់បានយូរ​ : ការសាកថ្មលឿន Dart 30W ថាមពលថ្មធំ 5000mAh​ ធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលជាងមុន

ថាមពលថ្មធំងាយស្រួលក្នុងការដោះស្រាយ បញ្ហាឆាប់អស់ថ្ម។ realme 7 មានថាមពលថ្មធំ 5000mAh​ ធ្វើឲ្យការប្រើប្រាស់បានយូរជាងមុន ។​ ជាមួយគ្នានេះផងដែរ​ បច្ចេកវិទ្យាសាកថ្មលឿន Dart 30W របស់​ realme 7 អាចសាកថ្មធំ5000mAh បាន​ 50% ត្រឹមតែ​26នាទីប៉ុណ្ណោះ។​ ​

 ថតច្បាស់ពេលយប់+មុខងារសម្បូរបែប​ កាមេរ៉ា​ Sony 64MP Ultra Clear 4គ្រាប់ ទទួលបានទិដ្ឋភាពកាន់តែអស្ចារ្យ

ក្រៅពីការលេងហ្គេម  អ្នកក៏អាចរក្សាទុកអនុស្សាវរិយ៍របស់ជាមួយrealme 7 ។​ ដើម្បីជួយយុវជនឱ្យកាន់តែរីករាយនឹងការថតរូប realme 7 កាមេរ៉ា Sony 64MP Ultra Clear 4​ គ្រាប់ ជាលើកដំបូងក្នុងចន្លោះតម្លៃក្រោម ៣០០ ដុល្លារ។ កាមេរ៉ា Sony 64MP មានទំហំ 1/1.73អ៊ីញ​ ជាប្រភេទ Sony IMX 682 ដែលអាចឲ្យយើងប្រើប្រាស់មុខងារ 64MP ថតរូបបានកាន់ច្បាស់គ្រប់ចំនុច។​

ក្រៅពីនេះ realme 7 ក៏មានមុខងារថតហ្វូងផ្កាយ Starry Modeផងដែរ។ ហើយមុខងារដ៏ពេញនិយម Night Filters ក៏អាចឲ្យយើងថតយករូបភាពពេលយប់ដែលពោរពេញទៅដោយភាពច្នៃប្រឌិត ។

 “ហ៊ានឆ្ពោះទៅមុខ” realme 7 ទូរសព្ទសម្រាប់លេងហ្គេមដែលមានសមត្ថភាពខ្លាំង ហើយ realme 7 ត្រូវបាន MLBB ជ្រើសរើសសម្រាប់ការប្រកួត MLBB City Tournament វានឹងផ្លាស់ប្តូរបទពិសោធន៍នៃការលេងហ្គេមរបស់កីឡាករ។​ កីឡាករងាយស្រួលបញ្ចេញទឹកដៃឲ្យអស់សមត្ថភាព ក្នុងកម្រិតអាជីពតែម្តង។ ឥឡូវនេះ អតិថិជនទាំងអស់ អាចធ្វើការកក់ realme 7 ស៊េរី ពីគ្រប់ដៃគូសហការរបស់realme ទាំងអស់ នឹងទទួលបានការដូពិសេសជាច្រើន។ សម្រាប់ការកម្មង់ទុកមុន realme 7 Serires ពីថ្ងៃនេះ ដល់ ថ្ងៃទី  08 ហើយទទួលបាន ទូរសព្ទនៅថ្ងៃទី  09 ចំពោះ​ realme 7 Pro មាន 8GB RAM +128GB ROM តំលៃ 369$ និងទទួលបានកាដូរបន្ថែមដូចជា ដបទឹក, កាសក្តោប, កាបូបកីឡា និង លេខស៊ីមស្មាតធំហ្មង (12 សប្តាហ៍)។ realme 7 មាន 8GB RAM +128GB ROM តំលៃ 289$ និងទទួលបានកាដូរបន្ថែមដូចជា ដបទឹក, កាសក្តោប, កាបូបកីឡា និង លេខស៊ីមស្មាតធំហ្មង (12 សប្តាហ៍)។ ប្រញ៉ាប់ឡើងចំនួនមានកំណត់​!!!!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post