header ads

Sponsor

ព្រះសីហនុ៖ពិតជាសាហាវមែន ជនល្មើសម្នាក់ បានចូលទៅកាប់ម្ចាស់ផ្ទះអោយរបួស រួចប្លន់យកលុយពីកន្លែង «Wing វេរលុយ» កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចទីតាំង​ «Wing វេរលុយ» យីហោ ​ហុង​ រ៉ា ស្ថិតនៅភូមិ​ស្ទឹង​ច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ។ 

បើតាមកងរាជអាវុធហត្ថស្រុកកំពង់សីលា បានឲ្យដឹងថា ជន​ល្មើស​ ឈ្មោះ​ ខន​ ម៉ៅ​ ​ អាយុ​៣៣ឆ្នាំ​ ចំណែកជនរងគ្រោះ​ ឈ្មោះ​ អ៊ុំ​ ចន្ធី​ ភេទស្រី​ អាយុ​៣៩​ឆ្នាំ រងរបួស​កំភួនដៃ​​ខាងឆ្វេង និង ភ្លៅខាងឆ្វេង ដោយសារជនល្មើសបានកាប់នឹងកាំបិតបុ័ងតោ ។ 

 នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានសារភាព ថា ពិតជាបានធ្វើសកម្មភាពកាប់ប្លន់ជនរងគ្រោះពិតប្រាកដមែន បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរជនល្មើស តាមនីតិវិធី មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post