
សង្គម
អាម៉ាប៉ាប៉ាញ៉ូសករណីសត្វគោនៅខេត្តឧត្តរមានជ័យ ធ្វើឲ្យគ្រប់គ្នាមានការចង់ដឹងចង់ឮបន្ថែម យ៉ាងណាបើយោងតាមលិខិតនៅថ្ងៃទី២៨តុលា របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបញ្ជាក់ថា ខ្លួនបានចាត់មន្ត្រីជំនាញការិយាល័យកសិកម្ម និងបសុព្យាបាលខេត្តឧត្តរមានជ័យ ទៅត្រួតពិនិត្យស្ថានភាពសុខភាពសត្វ ហើយបានរកឃើញថា គោដែលឈឺនៅភូមិលំទង គឺដោយសារស៊ីស្មៅទើបបាញ់ថ្នាំសម្លាប់ស្មៅរួច ទើបបណ្ដាលឲ្យគោទាំងនោះ មានរោគសញ្ញាហើមពោះ ដកដង្ហើមមិនប្រក្រតី និងរាកខុសធម្មតា។
ប៉ុន្តែបើពលរដ្ឋនៅក្នុងភូមិលំទង អះអាងថា ស្មៅដែលយកមកគោពួកគាត់ស៊ី គឺច្រូតតាមមាត់បឹង និងក្នុងចម្ការខ្លួនឯង ដោយមិនមានការបាញ់ថ្នាំឡើយ តែគោរបស់គាត់ចំនួន១០ក្បាលបានឈឺទាំងអស់ ហើយដើរមិនរួច ហើយបើតាមពលរដ្ឋខ្លះទៀតថា គោគាត់ឈឺមួយអាទិត្យបន្ទាប់មកបានងា.ប់អស់១ក្បាល ដោយមិនដឹងមូលហេតុច្បាស់ថាឈឺអ្វី ហើយយកវាទៅកប់សួ្រលបួល ហើយមានគោខ្លះទៀតឈឺច្រើនថ្ងែហើយ ឥឡូវកំពុងឲ្យពេទ្យព្យាបាល ហើយពេទ្យមិនទាន់បញ្ចាក់ថាមកពីមូលហេតុអ្វីទេ គោខ្ញុំស៊ីស្មៅក្នុងចម្ការខ្លួនឯងទេ ហើយក៏អត់មានបាញ់ថ្នាំដែរ។
សូមជម្រាបជូនថា បើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វធ្វើឡើងបន្ទាប់ពីមានគណនេយ្យហ្វេសប៊ុកឈ្មោះ Bun Chhy Linh បានបង្ហោះព័ត៌មានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៧តុលា ដើម្បីកុំសូវរិភោគសាច់គោ ដែលលក់នៅទីផ្សារ និងដើរលក់តាមស្រុកភូមិ ដែលមិនដឹងប្រភពច្បាស់លាស់ និងថាគោកំពុងផ្ទុះជំងឺបូសខ្យល់។
ប៉ុន្តែមា្ចស់គណនេយ្យហ្វេសបុកឈ្មោះ ត្រូវបានមន្រ្តីកសិករខេត្តហៅមកណែនាំ ហើយឱ្យគាត់បានធ្វើការសុំទោសជាសាធារណៈ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឲ្យប៉ះពាល់ដល់អ្នកបរិភោគ និងអាជីវកម្មលក់សាច់គោនៅតាមទីផ្សារ និងតាមមូលដ្ឋាននៅទូទាំងប្រទេស ដែលកាលពីល្ងាចថ្ងែទី ២៨ ខែតុលា ម្ចាស់គណនេយ្យហ្វេសបុកឈ្មោះ Bun Chhy Linh បានបង្ហោះជាសារធារណៈថា៖«ខ្ញុំបាទ លិញ ប៊ុនឈី សូមការយោគយល់ឣធ្យាស្រ័យ និងឣភ័យទោសពីសំណាក់សារធារណ:ជន ចំពោះការសរសេរសេចក្ដីជូនដំណឹង ដែលខុសពីការពិតធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លែថ្នូរនៅក្នុងសង្គមជាពិសេស លើករណីសត្វគោឈឺនៅក្នុងភូមិលំទង ឃុំលំទង ស្រុកឣន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលស្ថានភាពជាក់ស្ដែងពុំមានកើតមានឡើយ»៕