
សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រុងប៉ោយប៉ែត ៖ មុនដំបូងស្រែកថាទូស្សេខ្សែរភ្លើងការពិតអ្នកបញ្ចូលហ្គាស រថយន្តបណ្តាលឲ្យឆេះរថយន្តខ្ទេចម៉ត់ កាលពីយប់ម៉ោងប្រមាណ៧ ថ្ងៃសុក្រទី៣០តុលា ២០២០ នៅកែងមណ្ឌលទី៦ឈមនឹងមណ្ឌល៥ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមការឲ្យដឹងពីសាច់ញាតិជនរងគ្រោះឲ្យដឹង រថយន្តដែលឆេះនោះម៉ាកហាយឡេនឌែ ពណ៌ស បានមកពីដឹកទឹកសុទ្ធ ហើយបានបញ្ចូលហ្គាសបំពេញបន្ថែមសម្រាប់យកទឹកសុទ្ធទៅចែកចាយខណៈគ្រានោះកំពុងតែបញ្ចូលហ្គាស ស្រាប់តែឆាបឆេះចេញពីទុយោបញ្ចូលហ្គាស បានឆាបឆេះតែម្តងបណ្តាលឲ្យរថយន្តខូចខាតទាំងស្រុង ហើយកន្លែងបញ្ចូលហ្គាសខាងលើដោយគ្មានបំពង់ពន្លត់អគ្គិភ័យឡើយ ។
ក្នុងហេតុការនោះកូនក្មេងតូចៗអាយុ ក្រោម១០ឆ្នាំ ៣នាក់ បានរងរបួ សធ្ងន់ ភ្លាមៗនោះត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ក្រៅពីនោះគ្មានការឆ្លងរាលដាលទៅផ្ទះនាក់ដ៍ទៃឡើយ ។ ក្នុងហេតុការនោះដោយមានកម្លាំងសមត្ថកិច្ច ចំរុះនឹងអាជ្ញាធរក្នុងមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងពលរដ្ឋនៅជិតខាង បានជួយពន្លត់ទាន់ពេលវេលា ៕