
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ ថ្ងៃនេះអ្នកស្រី ស្រីអូន សម្រស់ធម្មជាតិ បានធ្វើអំពើល្អ ដ៏ប្រពៃមួយទៀតហើយ ដែលធ្វើឲ្យមហាជនមានការកោតសរសើរគ្រប់ៗគ្នា ព្រោះដោយមើលឃើញពីការលំបាក និងខិតខំជួយរបស់លោកស្រី ម៉ម សុម៉ាលី អ្នកនាងស្រីអូន សម្រស់ធម្មជាតិ បានធ្វើការផ្តល់កាដូដ៏ធំ គឺជូនរថយន្តថ្មីស្រឡាងមួយគ្រឿង សម្រាប់លោកស្រីដែលជាមធ្យោបាយដឹកជញ្ជូនក្នុងមណ្ឌល។
សូមជម្រាបជូនថា អ្នកស្រី ម៉ម សុម៉ាលី ស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ដែលមជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោ.ភ ហើយជនរ.ងគ្រោះភាគច្រើនគឺជាកុមារីតូចៗ ដែលមិនទាន់ដឹងដឹងក្តី។
យ៉ាងណា ថ្លែងតាមរយៈគណនីរបស់លោកស្រី ម៉ម សុម៉ាលី បានឲ្យដឹងនៅមុននេះបន្តិច ល្ងាចថ្ងៃទី ០១ខែវិច្ឆិកានេះថា ក្តីស្រមៃថាចង់បានឡាន ការបាក់ pick up ដេីម្បីចុះតាមខេត្ត ស្រុកភូម៌ដាច់ស្រយាល ដេីម្បីងាយស្រួលក្នុងការទៅយកកូនៗជនរង.គ្រោះ ពេលនេះបានសម្រេចបំណងហួសពីរក្តីស្រមៃ។
លោកស្រីបន្តថា ព្រោះខ្ញុំមិនដែលប៉ងប្រាថ្នាឡានថ្មីទេ ថ្ងៃនេះម៉ែអូន ស៊ុន្ទរី នួន ស្រីអូន សម្រស់ធម្មជាតិ 💖💖 បានសម្រេចបំណងហេីយ ពិតជារកពាក្យនិយាយមិនចេញមែន ។
អរគុណប្អូនប្រុស ប្អូនស្រី និងគ្រួសារ ស៊ុន ទាំងមូល ដែលបានសម្រេចសេចក្តីប៉ង ប្រាថ្នា របស់ អង្គការ Afesip Cambodia ឡាននេះពិតជាមានប្រយោជន៏ច្រេីន ក្នុងការដឹកជញ្ជូនកូនៗ ពិសេសតំបន់ដាច់ស្រយាល ដែលពិបាកក្នុងការធ្វេីដំណេីរ នាងខ្ញុំតំណាងអោយ អង្គការ បុគ្គលិក និង កូនៗទាំងអស់ពិតជាអរគុណ ប្អូនស្រី ប្រុស ទាំងពីរ ដែលតែងតែនៅក្បែរកូនៗ ជួយកូនៗដោយក្តីស្រលាញ់។
វីដេអូ៖