header ads

Sponsor

ខេត្តព្រៃវែង៖ ក្របីញីមួយក្បាលវធ័មនុស្ស​ស្លាប់ម្នាក់​​ និង​រង​របួសធ្ងន់ស្រាល ២​នាក់​ខណៈ​កំពុង​រៀបចំ​ដឹក​វា​ចេញពី​កន្លែង​លក់​ទិញ ប៉ុន្តែត្រូវប្រជាពលរដ្ឋព្រួតវាយសម្លាប់កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​មាត់​ព្រែក​ខាងកើត​ចំងាយ​៧០០ម៉ែត្រ ពី​ភូមិ​ស្គារ ឃុំ​ស្រុក ព្នៅ​ទី​២ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​ទាំង​៣​នាក់នេះ រួម​​មាន៖ ​

១-ឈ្មោះ​​ណេ​ន យ៉េន ភេទ​ប្រុស អាយ​៥១​ឆ្នាំ រង​របួស​កែងដៃ​និង​ដងខ្លួន​ស្រាល ។

២-​ឈ្មោះ ណេ​ន ចំរើន ភេទ​ប្រុស អាយុ​៣៩ ឆ្នាំ រង​របួស កំភួនជើង​ខាងស្ដាំ​ធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ព្នៅ​ទី​២ ។

​៣-​ឈ្មោះ រឿ​ន រេ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រង​របួស​៣​កន្លែង​ធ្ងន់ធ្ងរ​ ត្រូវបាន​បញ្ជូន​ទៅសង្គ្រោះនៅ​​មណ្ឌល​សុខភាព​ព្នៅ​ទី​២ ហើយ​ក៏​បាន​​បាត់បង់ជីវិត​នៅ​ក្នុង​មណ្ឌល​សុខភាព ។

បើតាមសំដី​ឈ្មោះ ណេ​ន យ៉េន ដែល​រង​របួស​ស្រាល​បាន​​រៀបរាប់​ប្រាប់​សមត្ថ​កិច្ច​​ថា ៖នៅថ្ងៃកើតហេតុខាងលើ ​គាត់​បាន​ទៅ​ទិញ​សត្វ​ក្របី​ចំនួន​៨​ក្បាលពី​ឈ្មោះ មុំ ម៉ៅ នៅ​ភូមិ​ទ្រាសរ ឃុំ​ទ្រាសរ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម តម្លៃ​សរុប​២៨​លាន​រៀល ចំណែក​ឈ្មោះ ណេ​ន ចំរើន ក៏​បាន​ទិញ​សត្វ​ក្របី​ញី​១​ក្បាល​ដែរ គឺ​ក្របី​ដែល​វ័ធ​ពួក​គេ​ហ្នឹង រួច​រត់គេច​ចូល​ព្រៃ​បាត់ រហូតដល់ ថ្ងៃ​ទី​១ ខែ​វិ​ច្ឆិ​កា ឆ្នំា២០២០នេះ ​ត្រូវ​​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​រក​ឃើ​ញ​​ក៏​​​ផ្តាច់​ជីវិត​ក្របី​នោះឱ្យ​​ងាប់​តែ​​ម្តង​ទៅ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post