
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖តាមរយៈទេពកោសល្យ ក៏ដូចជាសមត្ថភាពពិសេសមួយចំនួន ដែលបង្ហាញដោយបេក្ខជនជាប្អូនតូចៗ បាននិងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងកម្មវិធី “តូច ខ្លឹម ខ្លាំង” នៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន ហើយដោយមានឆ្លងកាត់ការវាយតម្លៃ និងដាក់ពិន្ទុដ៏ត្រឹមត្រូវរបស់គណៈកម្មការ រួមទាំងបណ្តាអ្នកបោះ.ឆ្នោតគាំទ្រពីទស្សនិកជនទៀតនោះ ពីកម្មវិធីបានស្វែងរកអ្នកជាប់ជ័យលាភីប្រចាំខែជាបន្តបន្ទាប់ជាមួយនឹងភាពពេញចិត្តតែម្ដង។
សម្រាប់កម្មវិធី «តូច ខ្លឹម ខ្លាំង» រដូវកាលទី៣ដែលបានចាក់ផ្សាយនៅថ្ងៃទី ០១ ខែវិច្ឆិកាឆ្នាំ២០២០នេះ សប្ដាហ៍ដំបូងនេះ គឺពិតជាពិសេស និងមិនធម្មតាទៀតហើយ ជាមួយនឹងវត្តមានកុមារាអច្ឆរិយៈ វិចិត្រ គន្ធបញ្ញាសិទ្ធ “ហៅសាន់វ៉េ” អាយុទើបទេ ៧ឆ្នាំដែលមានសមត្ថភាពការចងចាំដ៏អស្ចារ្យ ដែលអាចរៀបរាប់នូវរាល់សម័យកាលរបស់ប្រទេសកម្ពុជាយើង ចាប់តាំងពីសម័យកាលហ៊ូណន រហូតមកដល់បច្ចុប្បន្នកាលនេះ។
លើសពីនេះទៅទៀត សាន់វ៉េ បានក៏រៀបរាប់ជីវប្រវត្តិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង បានយ៉ាងច្បាស់ទៀតផង។
មិនតែប៉ុននោះ សាន់វ៉េ អាចចងចាំនូវ តារាងខួបនៃធាតុគីមីទាំង ១១៨ធាតុ ព្រមទាំងរៀបរាប់ឈ្មោះយ៉ាងច្បាស់ផងដែរ។
គួររម្លឹកថា រដូវកាលទី១ កុមារាសាន់វ៉េ បានបង្ហាសមត្ថភាពដ៏អស្ចារ្យ ក្នុងការចងចាំប្រវត្តិរូប និងរឿងរ៉ាវ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទាំង៤៥រូប លើសពីនេះទៅទៀត កុមារាអច្ឆរិយៈរូបនេះ ក៏បានបង្ហាញនូវសមត្ថភាពអស្ចារ្យមួយទៀត គឺស្គាល់អំពីសត្វដាយណូស័រជាង ១០០ប្រភេទ ដោយគ្រាន់តែស្តាប់សំឡេងតែប៉ុណ្ណោះ។
សូមទស្សនាកម្មវិធីទាំងស្រុងខាងក្រោមនេះ នៅនាទីទី១២ និង១២វិនាទី៖