
សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយពីវីដេអូទាក់ទងនឹងបុរសម្នាក់ ដែលប្រើប្រាស់ឯកសណ្ឋានជាមន្ត្រីប៉េអឹម ឆាតអូសក្រឡានារីម្នាក់ហើយត្រូវបានគេបង្ហោះកាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ បង្កឲ្យមានការភ្ញាក់ផ្អើលទៀតនោះ ពេលនេះត្រូវបានអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសចេញមកបំភ្លឺហើយ។
បើតាមលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ សូមជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ កងរាជអាវុធហត្ថ បានឃើញបណ្ដាញសារព័ត៌មានចុះផ្សាយអំពីបុគ្គលម្នាក់ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ មានឈ្មោះ អ ស្វាយ វង្ស ខ្ញុំបាទសូមបញ្ជាក់ថា បុគ្គលនេះ ពុំមានឈ្មោះក្នុងក្របខ័ណ្ឌអង្គភាពកងរាជអាវុធហត្ថទេ។ សូមជ្រាបជាព័ត៌មាន សូមអរគុណចំពោះការសហការ!
យ៉ាងណាអ្នកនាំពាក្យមិនបានបញ្ជាក់ថានឹងធ្វើអ្វីបន្តចំពោះបុគ្គលនេះនៅឡើយទេ មហាជនសង្ឃឹមថានឹងមានវិធានការចំពោះបុគ្គលរូបនេះ ចំពោះការប្រើប្រាស់ឯកសណ្ឋានមិនត្រឹមត្រូវនេះ។