header ads

Sponsor

មតិយោបល់

អាម៉ាប៉ាប៉ាញ៉ូស

ដោយសារការផ្ទុះជំងឺអុតស្វាយនៅលើសត្វគោក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យខ្ញុំគេងមិនលក់ និងត្រូវធ្វើដំណើរជាបន្ទាន់មកឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប។ ពេលមកដល់ទីនេះ បើទោះបីជាខ្ញុំមិនមានឯកទេសក៏ដោយ ប៉ុន្តែក្រោយពេលសិក្សាខ្ញុំបានណែនាំមន្ត្រី ឱ្យរៀបចំខ្លួនទៅតាមជំនាញរបស់ខ្លួន ដើម្បីការពារនិងទប់ស្កាត់រាល់ការផ្ទុះជំងឺណាមួយ ។ នៅក្នុងពេលខាងមុខនេះ យើងនឹងចេញសៀវភៅចំនួន៨(ប្រាំបី)ប្រភេទរួមមាន៖

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

១. សៀវភៅអំពី ការពារជំងឺអុតស្វាយ ឬជំងឺឆ្លងផ្សេង ចំពោះគោទឹកដោះ, វាជាឯកសារជំនួយដល់ពេទ្យសត្វក៏ដូចជាកសិករយើង ២.សៀវភៅអំពី វិធីសាស្ត្រនៃការរឹតទឹកដោះគោ, តើដោះទំហំដោះគោប៉ុណ្ណេះ អាចបានបរិមាណទឹកដោះគោប៉ុន្មានលីត្រ? ហើយគេត្រូវធ្វើដូចម្តេចខ្លះ មុននិងក្រោយពេលរឹត ? ហើយតើត្រូវធ្វើវារបៀបណា? ៣. សៀវភៅអំពី ប្រភេទចំណីសម្រាប់គោទឹកដោះ, តើចំណីប្រភេទនេះ/ នោះវាបានផ្តល់អត្ថប្រយោជន៍ដល់គោទឹកដោះយ៉ាងដូចម្តេចខ្លះ? ៤. សៀវភៅអំពី ការលាយចំណី, តើគេលាយចំណីបញ្ចូលគ្នារវាងស្មៅ និងចំណីបំប៉នយ៉ាងដូចម្តេច? តើគេឱ្យគោទឹកដោះស៊ីប៉ុន្មានដងក្នុងមួយថ្ងៃ? ហើយតើក្នុងមួយថ្ងៃគោទឹកដោះស៊ីចំណីអស់ប៉ុន្មាន?

៥. សៀវភៅអំពី ការរៀបចំក្រោលគោ(ទឹកដោះ), នៅពេលបច្ចុប្បន្ននេះ យើងកំពុងរៀបចំក្រោលគោតាមរបៀបថ្មីមួយទៀត ដោយដាក់អង្កាម, អាច់រណារ និងបំពាក់កង្ហារ នៅក្នុងក្រោលគោ។ ៦. សៀវភៅអំពី ការថែរក្សាកូនគោ, តើយើងគួរថែរក្សាកូនគោយ៉ាងដូចម្តេចទើបកូនគោមានកម្លាំង? មានសុខភាពល្អ? ហើយធ្វើយ៉ាងណាទើបកូនគោមានការលូតលាស់បានធាត់,ធំល្អ សម្រាប់ការបន្តពូជ? ៧. សៀវភៅអំពី ការបង្ហាត់, តើគេបង្កាត់យ៉ាងដូចម្តេច ទើបទទួលបានជោគជ័យ? តើគេបង្កាត់សិប្បនិម្មិត ឬបង្កាត់តាមបែបធម្មជាតិ? តើគោមានសភាពយ៉ាងណា ទើបយើងដឹងថា គោនោះចង់ឈ្មោល ដល់ពេលបង្កាត់? ៨. សៀវភៅអំពី ការកំចាត់សត្វល្អិត, តើគេធ្វើយ៉ាងដូចម្តេចដើម្បី កំចាត់សត្វដែលអាចចម្លងជំងឺដល់សត្វគោទឹកដោះបាន រួមមាន សត្វអាបោម, សត្វមូស,សត្វល្អិតផ្សេងៗឬសត្វព្រៃជាដើម?

សៀវភៅទាំងអស់នេះ ជាមូលដ្ឋានសម្រាប់កូនខ្មែរទៅថ្ងៃក្រោយ ឬបុគ្គលណាម្នាក់ដែលមានបំណងបើកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ពីព្រោះយើងបានប្រើប្រាស់នូវ ទ្រឹស្តី ផ្សារភ្ជាប់នឹងអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ជាក់ស្តែង។ នៅពេលមហាជនអានសៀវភៅទៅមិនយល់ យើងនឹងរៀបចំអ្នកបច្ចេកទេសដើម្បីពន្យល់បន្ថែម ក្រោយពេលចេញសៀវភៅទាំងនេះរួច។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post