header ads

Sponsor

(ស្វាយរៀង ): នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីចែកស្រូវពូជជូនប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៥៥គ្រួសារ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងមួយគ្រួសារទទួលបានពូជស្រូវស្រាលក្រអូបមិនប្រកាន់រដូវចំនួន ១០០គីឡូក្រាម ក្នុង ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមទីប្រឹក្សាក្រសួងកសិកម្ម លោកប្រធានមន្ទីរកសិកម្មខេត្ត លោកអភិបាលស្រុកកំពង់រោទិ៍ អាជ្ញាធរពាក់ព័ន្ធ និងប្រជាកសិករជាច្រើនរូបទៀត។

មានប្រសាសន៍នៅក្នុងពិធីនេះឯកឧត្តមអភិបាលខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលតែងតែយកចិត្តទុកដាក់គ្រប់ពេលវេលានូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ឯកឧត្តមបន្តថា : ក្នុងនាមរដ្ឋបាលខេត្តសូមសម្តែងការ សោកស្តាយចំពោះការបាត់បង់ ខូចខាតផលដំណាំ សត្វពាហន: ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនារយះពេលកន្លងមកជាពិសេសនៅភូមិធ្លកថ្មី ស្រុកកំពង់រោទិ៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹត្តបណ្ឌិត និងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ដែលពេលនេះឯកឧត្តមបាននាំយកពូជស្រូវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកចែកជូនបងប្អូនប្រជាពលរដ្ឋស្រុកកំពង់រោទិ៍នៅថ្ងៃនេះ។

ឯកឧត្តមក៏បានសំណូមពរ និងជំរុញដល់ប្រជាកសិករដែលទទួលបានស្រូវពូជនៅថ្ងៃនេះត្រូវយកទៅប្រេីប្រាស់បង្ករ បង្កើនផលអោយចំទិសដៅ ដេីម្បីជាទុនក្នុងរបរកសិកម្មតទៅមុខទៀត ទន្ទឹមនេះត្រូវការពារជានិច្ចនូវបញ្ហាជំងឺកូវីដ១៩ ដោយស្តាប់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវរួមគ្នាគោរពច្បាប់ចរណ៍ ផ្លូវគោក និងអប់រំណែនាំកូនចៅជៀសអោយឆ្ងាយពីបញ្ហាគ្រឿងញៀន។
បន្ទាប់ពីចែកស្រូវពូជដល់ប្រជាកសិករ ឯកឧត្តមអភិបាលខេត្តនិងប្រតិភូអមដំណេីរបានអញ្ជេីញចុះពិនិត្យមេីលការព្រោះស្រូវដោយប្រេីម៉ាស៉ីនព្រោះស្រូវផងដែរ៕ ដោយ : ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post