សង្គម
អាម៉ាប៉ាប៉ាញ៉ូសមុននេះបន្តិច បើតាមរយៈលោកផែង វណ្ណៈ បានឲ្យដឹង នៅរសៀលថ្ងៃទី ០៥ ខែវិច្ឆិកាឆ្នាំ ២០២០នេះ ថា ដោយសារប៉ុន្មានថ្ងៃកន្លងមកនេះ មានបងប្អូនជាច្រេីនបានផ្ញេីរូបថតនេះសាកសួរមកខ្ញុំ ថា តេីស្លាកលេខ រថយន្ដ 2AH-0007 ភ្នំពេញ តែមួយ អាចបំពាក់លេី រថយន្ត បានចំនួន ៣ គ្រឿងដែរឬទេ ?
ដេីម្បីឆ្លើយតបទៅនឹងចម្ងល់របស់បងប្អូន ប្រជាពលរដ្ឋ នៅថ្ងៃនេះខ្ញុំបានសាកសួរមន្ត្រីជំនាញសាធារណការ ទទួលបានលទ្ធផលដូចខាងក្រោម ៖
ចំពោះលេខ ភ្នំពេញ2AH-0007នេះ តាមប្រព័ន្ធចុះបញ្ជីជារថយន្តម៉ាកJEEP WRANGER សេរីឆ្នាំ២០១៩ មានម្ចាស់កម្មសិទ្ធិឈ្មោះ ល.ធ ភេទប្រុស។
តាមប្រវត្តិនៃការចុះបញ្ជី ម្ចាស់កម្មសិទ្ធិធ្លាប់ស្នើសុំធ្វើទុតិយតាផ្លាកលេខម្តង(បាត់ផ្លាក)។
ដូច្នេះ ស្លាកលេខត្រឹមត្រូវ ដែលចុះបញ្ជី នៅមន្ទីរសាធារណការ និង ដឹកជញ្ជូន គឺបំពាក់នៅលេីរថយន្ត Jeep Wrangler ២០១៩ តែមួយគត់ ។
ចំណែករថយន្ត Lexus 570 ពណ៌ខ្មៅ និង រថយន្ត ទេសចរ ពណ៌សគឺ ជាស្លាកលេខដែលគ្មានចុះបញ្ជីគ្រប់គ្រងទេ មានន័យថា ជាស្លាកលេខក្លែងក្លាយ ។
សូមបងប្អូនមេត្តាជ្រាប