សង្គម
អាម៉ាប៉ាប៉ាញ៉ូសកែប៖កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារសន្តិសុខ និងកម្លាំងអធិការដ្ឋាននគរបាលខេត្តកែប បានចុះស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីគំរាមហទម្លាយរូបផ្ទាល់ខ្លួន និងជំរិតទារប្រាក់ តាមបណ្ដាញសង្គម តបតាមបណ្តឹងជនរងគ្រោះ កាលពីសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២០។
ជនសង្ស័យម្នាក់ឈ្មោះ អ៊ុង ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីមន្ទីរព័ត៌មានខេត្តកែប រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តិលើករណីនេះជាច្រើនលើកមកហើយ។
បច្ចុប្បន្នជនសង្ស័យយើងកំពុងបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់។
ជាមួយគ្នានេះដែរ សមត្ថកិច្ចសូមសំណូមដល់បងប្អូនអ្នកលេងបណ្តាញសង្គមទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន ចំពោះល្បិចកលផ្សេងៗរបស់ជនបោកប្រាស់តាមបណ្តាញសង្គម បើមានការសង្ស័យសូមសហការរាយការណ៍ជូនកម្លាំងមានសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត។