header ads

Sponsor

យោងតាមស្ថាប័ន ​​Counterpoint ដែលបានបង្ហាញនូវ​របាយការណ៍ការលក់ស្មាតហ្វូនក្នុងទីផ្សារសកលសម្រាប់​ត្រីមាសទី៣នៃឆ្នាំ​២០២០​​ដែល​បាន​បង្ហាញថា ដែលចំនួនលក់របស់ realmeក្នុងទីផ្សារសកលមានចំនួនរហូតដល់ជាង50លានគ្រឿង ដោយគ្រាន់​តែ​ត្រឹមរយៈពេល​ 9ត្រីមាសតែប៉ុណ្ណោះ (2018 Q3-2020 Q3) ក៏បានក្លាយជាម៉ាកស្មាតហ្វូន ដែលមានចំនួនលក់កើនឡើងលឿន ជាងគេក្នុងពិភពលោក។​ នៅក្នុងត្រីមាសទី៣ឆ្នាំ២០២០ចំនួនលក់មានចំនួន១​៤លាន៨០មុឺនគ្រឿង បង្កើតនូវកំណត់ត្រាថ្មី ហើយ​realme​ ក៏បានបន្តជាប់ជាក្រុមហ៊ុនដែលមានការរីកចម្រើនលឿនជាងគេក្នុងពិភពលោករយៈពេល៤ត្រីមាសជាប់គ្នា និង ជាប់​ចំណាត់​ថ្នាក់ទី៧ក្នុងពិភពលោក ។ រហូតមកដល់ត្រីមាសទី2ឆ្នាំ២០២០ realme បានជាប់ចំណាត់ថ្នាក់កំពូលទី4ក្នុងកម្ពុជា ហើយសម្រាប់​ត្រីមាសទី​3យើងទន្ទឹមរង់ចាំទាំងអស់គ្នា ។

មានការលក់ចេញលឿនបំផុតនៅលើពិភពលោក រហូតដល់៥០លានគ្រឿងrealmeបានជាប់ចំណាត់ថ្នាក់ទី៧ក្នុងពិភពលោក

ដោយគោរពតាមស្មារតី​ “ឆ្ពោះទៅមុខ​” realmeនៅតែបន្តនាំយកនូវផលិតផលដែលមានមុខងារ​អស្ចារ្យការរចនាពេញនិយម​ និង​មានគុណភាព​ខ្ពស់ដល់អ្នកប្រើប្រាស់វ័យក្មេងជុំវិញពិភពលោក​ ​បង្កើតនូវការរស់នៅឆ្លាតវៃបែបពេញនិយម។ ជាមួយនឹងយុទ្ធសាស្រ្ត “ស្មាតហ្វូន+AIoT” realme បាននាំមុខក្នុងការបង្កើតនូវផលិតផលជាច្រើនចាប់តាំងពីលំដាប់ថវិការហូតដល់លំដាប់Flagship ដោយមានការរចនា ​​និង គ្រឿងបំពាក់មានគុណភាពល្អជាងក្នុងជួរតម្លៃដូចគ្នា ដែលអាចអោយអ្នកប្រើប្រាស់វ័យក្មេងជុំវិញពិភពលោក​អាចទទួលបានបទពិសោធន៍ការរស់នៅដែលមានស្តង់ដារខ្ពស់។ នៅក្នុង​ទីផ្សារ​ក​ម្ពុជា realme​ បាននាំមកដំបូងគេនូវស្មាតហ្វូនrealme X50 Pro ម៉ូឌែល 5G ដំបូងគេសម្រាប់ជួរតម្លៃដូចគ្នា realme 7 Pro មានការ​សាកលឿនបំផុត 65W SuperDart​ដែលមាន​ជួរ​តម្លៃ$350-$400 និង realme 7i ស្មាតហ្វូនទីមួយក្នុងជួរតម្លៃ$250 ដែលមានកាមេរ៉ា4 គ្រាប់64MP ហើយនៅ​ថ្ងៃទី​10 ខែវិច្ឆិកា នេះ​នឹង​មាននាំមកស្មាតហ្វូនលំដាប់ថវិកាថ្មីrealme C15 ម៉ុូឌែលទីមួយដែលមានថាមពលថ្មធំ6000mAh និង ការសាក18W។

 ការបង្កើនល្បឿនក្នុងការរៀបចំ​ ឧករណ៍ AIoT realme ប្រកាន់នូវយុទ្ធសាស្រ្តផលិតផល​ “1+4+N” មានស្មាតហ្វូនជាស្នូល ដែល​​អាច​ភ្ជាប់​ជាមួយនឹងទូរទស្សន៍ កាស នាឡិកា និងបាសបំពងសម្លេង គ្របដណ្តប់នូវរាល់ការប្រើប្រាស់លក្ខណៈ “បុគ្គល​ គ្រួសារ និង​ការធ្វើ​ដំណើរ”។​ ​នៅក្នុងឆ្នាំនេះ realme នឹងដាក់ចេញនូវផលិតផល​ AIoT 50 ម៉ូឌែលជុំវិញពិភពលោក បន្តធ្វើអោយការរស់នៅ​របស់​យុវវ័យកាន់តែប្រសើរឡើង នៅ​ថ្ងៃ​​​ទី10 ខែវិច្ឆិកា នៅក្នុងទីផ្សារកម្ពុជា​នឹងមានការដាក់ប្រកាសនូវ នាឡិកាឆ្លាតវៃ​ Watch S ដែលអាច​កាន់ថ្មបានយូរបំផុត សូមទន្ទឹមរង់​ចាំទាំងអស់គ្នា។

(ទិន្នន័យរបស់Counterpointបានបង្ហាញថា:realmeបានក្លាយជាម៉ាកស្មាតហ្វូនដែលមានការលក់ចេញលឿនបំផុតនៅលើពិភពលោករហូតដល់៥០លានគ្រឿងក្នុងរយៈពេលដ៏ខ្លី)

 មិនមានការបែងចែកវណ្ណ realmeបានក្លាយជាអ្នកដឹកនាំក្នុងឧស្សាហកម្ម

 ក្នុងនាមជាម៉ាកបច្ចេកវិទ្យាពេញនិយមវ័យក្មេងមួយ realme បានបន្តជ្រើសយក “ការពេញនិយមរបស់យុវវ័យ”មកបង្ហាញ​ពីនូវបុគ្គលិក​លក្ខណៈរបស់ខ្លួនឯង និងសាកល្បងបន្តសហការជាមួយអ្នកច្នៃម៉ូដដ៏ល្បីក្នុងពិភពលោក​ និងអ្នកល្បីៗក្នុងវិស័យជាច្រើនទៀត បង្កើតនូវ​ផលិតផលពេញនិយមជាច្រើន រួមគ្នាជាមួយយុវវ័យជុំវិញពិភពលោកបង្កើតនូវម៉ាកបច្ចេកវិទ្យាពេញនិយមជាមួយគ្នា។

 កន្លងមក realmeជឿជាក់ថាការកែប្រែពិភពលោក គឺមិនមានការបែកចែកអ្វីនោះទេ ហើយចំនួនលក់​50លានគ្រឿងក៏​តំណាង​អោយ​ការ​ជឿជាក់និងគាំទ្ររបស់អតិថិជន50លាននាក់ជុំវិញពិភពលោក។ ស្មារតី “ឆ្ពោះទៅមុខ” ដែលនាំអោយ realme និងអ្នកប្រើប្រាស់​ទទួលបានសមិទ្ធផល​យ៉ាងល្អ។ ដើម្បីជាការអរគុណដល់អ្នកប្រើប្រាស់ ដែលតែងតែគាំទ្រ​ realmeមានគម្រោងនឹងបើកនូវrealme store ដំបូងគេនៅកម្ពុជា ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍សាកល្បង ​និងមជ្ឈមណ្ឌលសេវាកម្មជួសជុលមួយដែលកាន់តែប្រសើរ ។

(ទិន្នន័យ Counterpointបានបង្ហាញថា:ចំណែកទីផ្សារនៃចំនួនលក់សកលក្នុងត្រីមាសទី៣ឆ្នាំ២០២០)

 នាពេលអនាគត realme នឹងបន្ត “ឆ្ពោះទៅមុខ” ក្លាយជាផលិតផលបច្ចេកវិទ្យាជម្រើសទីមួយរបស់​យុវវ័យកាន់តែច្រើន នឹង បន្តក្លាយជាក្រុមហ៊ុនកំពូលទាំង6 ក្លាយជាអ្នកដឹកនាំក្នុងឧស្សាហកម្មនេះ​។​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post