សង្គម
អាម៉ាប៉ាប៉ាញ៉ូសមានរថយន្តមួយគ្រឿង បើកបុករថយន្តទំនើប ៣គ្រឿង និងរ៉ឺម៉កកង់បីមួយគ្រឿង ប៉ះគ្នានៅជាប់ ភោជនីយដ្ឋានត្រីកោណ ក្រុងសៀមរាប កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី ០៦ ខែវិច្ឆិកាឆ្នាំ ២០២០ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយក្នុងនោះមានឡាន២គ្រឿងជារបស់ចែស្រីអូន គឺរថយន្តលិចស៊ីស៥៧០ និង ឡង់គ្រីស័រ។
បើតាមចែស្រីអូន ថាអ្នកបុករថយន្តរបស់គាត់ដែលចតចោលនោះ គឺរថយន្តមីតស៊ូបីស៊ី ប្រភេទរថយន្តដឹក ដែលជាមនុស្សមិនទទួលខុសត្រូវ បុកហើយមិនចេះសុំទោស គាត់ថាគាត់អាចលើកលែងឲ្យបានបើទទួលខុស និងចេះសុំទោស។
ចែអូនបន្តថា គាត់ចង់ឲ្យបុរសដែលបើករថយន្តសងសំណងទៅអ្នកបើកកង់៣ ត្រឹម៣០០០ដុល្លារ ហើយចំពោះរថយន្តរបស់គាត់ដែលខូចខាត គឺគាត់មិនឲ្យសងឡើង ប៉ុន្តែអ្នកបើករថយន្តបង្កមិនព្រមឡើយ ជាមួយគ្នានោះចែអូនក៏បានឲ្យម្ដាយបុរសកង់បីដែលកំពុងនៅមន្ទីរពេទ្យ៥០០ដុល្លារផងដែរ និងថាទិញកង់បីថ្មីជូន។
មុននេះបន្តិចទៀតចែស្រីអូនបានបន្តបង្ហោះនូវសារមួយទៀតថា ម៉ោងជិត6ភ្លឺហេីយមិនទាន់បានគេង ដោយសារមនុស្សគ្មានបេះដូង បុកគេហេីយមិនព្រមសងសំណង ឡានខ្ញុំខូច2គ្រឿងធ្វេីអស់ប្រហែល 40000$ ខ្ញុំមានលុយធ្វេីតែកង់បីគ្នាអត់ណាស់ម្ដាយអ្នកអនាម័យឈឺទៀត តេីមិនអាណិតគាត់ទេ? ខ្ញុំអង្វរសុំអោយជួយគាត់វិញតែនៅតែមិនជួយ។
វីដេអូទី២៖