
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ ជនសង្ស័យប្រុសស្រីមួយក្រុមជាងដប់នាក់ ប្រដាប់ដោយដំបង និងដុំថ្មបានស្ទាក់ប្លន់បុរសជនជាតិឥណ្ឌាម្នាក់ ខណៈដែលគាត់កំពុងរុញរទេះដើរលក់នំរ៉ូទី យកលុយអស់រលីង និងពងទាជិត១០០គ្រាប់ រួចរត់គេចខ្លួនបាត់ស្រមោល កាលវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ឌោយផ្លូវលេខ២១៧ ត្រង់ចំណុចមុខវត្តស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
បើយោងតាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានរុញរទេះដើរលក់នំរ៉ូទីតាមបណ្ដោយផ្លូវលេខ២១៧ ពីកើត ទៅលិចក្នុងគោលបំណងទៅផ្ទះជួលនៅម្ដុំលូប្រាំ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យប្រុសស្រីជាងដប់នាក់ប្រដាប់ដោយដំបង និងដុំថ្មបានធ្វើសកម្មភាពវា.យមកលើរូបគាត់ រួចប្លន់យកលុយអស់៣៨ម៉ឺនរៀល ពងទាជិត១០០គ្រាប់ និងសម្ភារមួយចំនួនទៀត។
ក្រោយធ្វើសម្មភាពវា.យប្លន់បានហើយពួកជនទាំងនោះបានរត់គេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចឡើយ ឯជនរងគ្រោបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមាន១ដែរ តែដោយសារបុរសជនជាតិឥណ្ឌានេះចេះភាសាខ្មែរតិចតួច ទេីបសមត្ថកិច្ចបានប្រាប់ថាចាំព្រឹកឡើងចាំមកដាក់ពាក្យបណ្ដឹង ៕