header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវ ថា សម្តេចបានទទួលដំណឹងដ៏គួរឱ្យសោកស្តាយមួយថា មានអង្គរក្សម្នាក់ ជាជនជាតិខ្មែរ ដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រី ពេលធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា បានឆ្លងមេរោគកូវីដ១៩។ សម្តេចបានអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឱ្យបានម៉ត់ចត់។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា លទ្ធផលធ្វើតេស្តរបស់អង្គរក្សរូបនោះ បានបង្ហាញនៅថ្ងៃទី០៧ ខែវិច្ឆិកានេះថា រូបគេមានវិជ្ជមានមេរោគកូវីដ១៩។

អង្គរក្សម្នាក់នោះ មានអាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនប្រតិភូ ដែលមានអាសយដ្ឋាននៅសង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភំ្នពេញ។ រូបគេចេញរោគសញ្ញាក្តៅខ្លួន ដោយមានកំដៅ ៣៦.៤ អង្សារសេ, រមាស់បំពង់កបន្តិច និងក្អកបន្តិចបន្តួច គាត់ពាក់មាស់ជាប់ពេលរួមដំណើរជាមួយគណៈប្រតិភូ ពេលនេះគាត់កំពុងធ្វេីចត្តាទ្បីស័ក។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះជាព័ត៌មានដ៏គួរឱ្យសោកស្តាយ និងជាគ្រោះធំមួយ។ សម្តេចបានអំពាវនាវដល់អ្នកដែលបានទាក់ទងផ្ទាល់ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី ឱ្យយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ក្នុងការធ្វើចត្តាឡីស័ក ហើយអំពាវនាវឱ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងសុខាភិបាល ត្រូវតាមដានចំពោះអ្នកធ្វើចត្តាឡីស័កឱ្យបានច្បាស់លាស់។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធទាំងអស់រួមគ្នាជម្នះនូវឧបស័គនេះ ហើយត្រូវរក្សាអនាម័យ ក៏ដូចជាអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមវិធានការសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិភាក្សាជាមួយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីរៀបចំកន្លែងឱ្យបានសមរម្យដើម្បីធ្វើចត្តាឡីស័កដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលមិនមានលទ្ធភាពធ្វើចត្តាឡីស័ក ដោយការចំណាយទាំងអស់រាជរដ្ឋាភិបាលជាអ្នករាប់រង៕

សូមស្តាប់ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដូចតទៅ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post