header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ នៅថ្ងៃសោរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំថា ដោយសារតែមានការវិវត្តថ្មីៗនេះ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ស្នើមាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្ស ប្រមាណ ៩០០នាក់ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយគណៈប្រតិភូហុងគ្រីដែលមានរដ្ឋមន្ត្រីដែលមានផ្ទុកជំងឺកូវីដ១៩ និងមានកូនចៅសិក្សានៅតាមគ្រឹះស្ថានសិក្សា សូមអនុវត្តវិធានការចាំបាច់មួយចំនួន។​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​សូមផ្អាកបញ្ជូនកូនចៅទៅកាន់សាលារៀនជាបណ្ដោះអាសន្ន ចំនួន ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងត្រូវផ្ដល់ព័ត៌មានទៅកាន់គ្រឹះស្ថានសិក្សា ដើម្បីគ្រឹះស្ថានសិក្សាមានវិធានការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩​​​​​​​​​​​​​​​​​។

បើតាមលោក ​​​​​​​​​​​​​រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន​​​​​​​​​​​​ និង កីឡា បានឱ្យដឹងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា គិតត្រឹមយប់ ​​​​​​​​​​​​ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញថា គ្រឹះស្ថានសិក្សាឯកជនចំនួន ០៦ទៀត ពាក់ព័ន្ធនឹងករណីគណៈប្រតិភូនៃប្រទេសហុងគ្រី៕​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post