សង្គម
អាម៉ាប៉ាប៉ាញ៉ូសប្រិយមិត្តប្រហែលជាបានឃើញហើយនូវរូបថតប៉ុន្មានសន្លឹងដែលជាស្នាដៃអ្នកថតរូបអាជីពល្បីឈ្មោះ Sovanna Kem Photography ដែលថតពីក្មេងប្រុសម្នាក់យកកង់កញ្ចាស់តម្លៃត្រឹមតែ២ម៉ឺនរៀល ទិញពីអេតចាយ ទៅចូលរួមប្រណាំងជាមួយកង់ទំនើប ។
បើតាមប្អូនប្រុសបានឲ្យដឹងថា ប្អូនបានទៅសុំគេដើម្បីដាក់ស្លាកលេខ ចូលរួមប្រកួតនៅទីលានប្រណាំងទោចក្រយាន្តព្រែកលាប ក្នុងកម្មវិធី Cambodia MTB Series 2020 វគ្គទី2កាលពីថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយទទួលបានជ័យលាភ័យលេខ ៦ ក្នុងចំណោមបេក្ខជនជាច្រើននាក់ និងទទួលបានទឹកប្រាក់ចំនួន៣១ម៉ឺនរៀលផងដែរ។
ឆ្លើយតបនឹងអ្នកកាសែតថាតើប្អូនចង់បានអ្វីជាងគេ ប្អូនប្រុសនិយាយថាចង់បានសម្ភារៈសិក្សា ខណៈដែលជីវភាពរបស់ឪពុកម្ដាយ កំពុងខ្វះខាត ហើយម្ដាយកំពុងមានជំ.ងឺទៀត ហើយក្ដីស្រមៃរបស់ប្អូនគឺចង់ធ្វើជាទា.ហាន។
ជាមួយគ្នានេះដែរ មុននេះបន្តិចមានគណនីមួយឈ្មោះ Lang Tyleang បានទិញកង់ទំនើប១គ្រឿងជូនគាត់ផងដែរ និងបានសរសេរជាភាសាអង់គ្លេសបែបនេះថា ”Now I find that boy and give him a bike for his hard work and good attitude.។
ប្រសិនបើបងប្អូនចង់ជួយដល់ក្មេងរូបនេះ សូមទាក់ទងទៅលេខម្ដាយរបស់គាត់ តាមរយៈលេខ 087 921 967
សូមទស្សនាវីដេអូកិច្ចសម្ភាសន៍ខាងក្រោមនេះ