សង្គម
អាម៉ាប៉ាប៉ាញ៉ូសមណ្ឌលគិរី ៖ បងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន ជាពិសេសអ្នកមានកូនតូចៗមិនត្រូវបណ្តោយឲ្យលេងទឹកដាច់ខាត ខណៈស្ពានយោលដ៏សំខាន់សម្រាប់អ្នកភូមិជាង៣០០គ្រួសារឆ្លងកាត់រាល់ថ្ងៃ ត្រូវទឹកជំនន់គួចដាច់បាក់ហូរទៅតាមទឹកបាត់ហើយ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ស្ពានខាងលើនេះ ត្រូវបានសាងសង់កាលពីឆ្នាំ២០១៦ និងដាក់ឲ្យប្រើប្រាស់នាចុងឆ្នាំដដែល ដោយវាមានទំហំទទឹងពីរម៉ែត្រ បណ្តោយ៨០ម៉ែត្រ បម្រើដល់អ្នករស់នៅភូមិជីក្លប ឃុំសុខសាន្ត ស្រុកកោះញែក ប្រមាណ៣០០គ្រួសារធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃ ពោលគឺវាជាស្ពានតែមួយគត់សម្រាប់ចេញចូលភូមិនេះបាន។
ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃ ធ្វើឲ្យទឹកអូរច្បារបានហក់ឡើងយ៉ាងគំហុក ដោយគិតត្រឹមម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១២ កម្ពស់ទឹកនៅលើស្ពានយោលប្រមាណ២ម៉ែត្រ ហើយបន្តឡើងរហូតដល់ម៉ោងជាង៧ព្រឹកថ្ងៃដដែល ទឹកជន់ខ្លាំងពេកក៏ហូរគួចនាំយកស្ពានបាក់ទាំងស្រុងតែម្តង នេះបើតាមការបញ្ជាក់ពីលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី។
យ៉ាងណាបើតាមលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ករណីនេះខ្ញុំបានបញ្ជាឱ្យកម្លាំង និងអាជ្ញាធរចុះអន្តរាគមន៍តាំងពីរយប់មិញ តែដោយសារទឹកហូរបុកខ្លាំងមិនអាចការពារបាន កម្លាំងអាជ្ញាធរ និងពិនិត្យអន្តរាគមន៍នៅកន្លែងផ្សេងៗទៀតដើម្បីដោះស្រាយបញ្ហានេះ៕