header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ដូចប្រិយមិត្តបានជ្រាបហើយទាក់ទងនឹងប្អូនធារ៉ា ដែលប្រើប្រាស់កង់កញ្ចាស់ តម្លៃត្រឹម២ម៉ឺនរៀល ទៅប្រឡងជាប់លេខ៦ និងទទួលបានប្រាក់ជាង៣០ម៉ឺនរៀល ហើយនៅមុននេះបន្តិច ចែដាណា បានជួបគាត់ហើយ ហើយបានសួរគាត់ថាចង់បានអី គាត់ថាចង់បានផ្ទះសម្រាប់ឪពុកម្ដាយគាត់សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ។

ជាការឆ្លើយតបចែដាណា ថាខ្ញុំនឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់ សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។

ឯក្មេងៗ ២នាក់ទៀត ដែលមិនទាន់ទទួលបានកង់ នាងខ្ញុំប្រគល់កង់តម្លៃជាង 400$ និងមួកជូនម្នាក់មួយគ្រឿង ទឹកប្រាក់ម្នាក់ 1លានរៀលទៀត ដើម្បីជាការតបស្នងចំពោះឆន្ទៈតស៊ូរបស់ប្អូនៗ។

សរសើរគាត់ណាស់ កង់កញ្ចាស់ទេ តែអាចប្រកួតទទួលបានចំណាត់ថ្នាក់ល្អគ្រប់គ្នា។ ជូនកង់ពួកគាត់ ដើម្បីហាត់ឱ្យកាន់តែខ្លាំង ចូលរួមប្រកួតលើកក្រោយ ដណ្ដើមលេខ1 លេខ2ហ្មង ឯប្អូនម្នាក់ដែលល្បីក្នុងរូបនេះ កម្សត់ណាស់ កង់តម្លៃ 2ម៉ឺនរៀល យកទៅប្រកួតបានលេខ6។

ម្ដាយគាត់មានជំ.ងឺជាប់ខ្លួនមិនអាចធ្វើអីបាន ឯឪពុកធ្វើជាងសំណង់ គ្រាន់ចិញ្ចឹមគ្រួសារ។

មើលផ្ទះគាត់ហើយ ខ្លោចចិត្ត រាប់តំណ ភ្លៀងមកក៏លិចទឹក គេជួយកង់គាត់ និងស្បៀងគាត់ច្រើនហើយ នាងខ្ញុំមានតែសង់ផ្ទះថ្មីជូនគាត់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post