header ads

Sponsor

មានប្រជាពលករខ្មែរចំនួន៨នាក់ បានឆ្លងដែនតាមច្រករបៀង នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ កាលពីវេលាព្រឹកម៉ោង៨ និង៥០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

ខណៈពេលសមត្តកិច្ចថៃ ប្រតិបត្តិការកំលាំងឃ្លាំមើលនៅចំនុចព្រៃល្បាស់ចំងាយពីព្រំដែនកម្ពុជាជាង១០០ម៉ែត្រ ក្រោយភូមិ ណាំឃ្លៀង ឃុំប៉ារ៉ៃ ស្រុកអារញ្ញ បានពិនិត្យឃើញមនុស្ស ប្រុស ស្រី ជាជនជាតិខ្មែរ ចំនួន៨នាក់ ប្រុស៥នាក់ ស្រី៣នាក់ ធ្វើដំណើរឆ្លងកាត់របងលួសព្រំដែនពីខាងកម្ពុជាចូលមកប្រទេសថៃ ដោយមិនខ្លាចជាន់មីន ដែលនៅសេសសល់ពីសម័យសង្រ្គាមសីវីលកម្ពុជា ដែលអាជ្ញាធម៌កម្ពជាមិនទាន់ដោះអស់ ។

សមត្តកិច្ចកុំពុងដើរឃ្លុាំមើល ក៏ចាប់ឃុំខ្កួនត្រួតពិនិត្យ ពុំមានឯកសារ ឬ ពាក់ម៉ាស និងឧបករការពារជុំងឺឆ្លងឡើយ ទើបសមត្តកិច្ចថៃ នាំខ្លួនមកសួរនាំនៅទីបញ្ជាការកងទាហានកងរយ (២០៥) របស់ខ្លួន ។ មុននិងត្រួតពិនិត្យកំដៅ រាងកាយ អោយពាក់ម៉ាស លាងដៃទឹកអាកុល បន្ទាប់ពីសួរនាំប្រជាពលករខ្មែរទាំង៨នាក់ហើយ ពួកគេឆ្លើយថារការឆ្លងដែនមកនេះ គឺដើម្បីរកការងារធ្វើ កាប់អំពៅ ដកដំឡូង នៅភូមិថៃ សាម៉ាត បាងដាន ស្រុកអារញ្ញ ខេត្តស្រះកែវ ។

សមត្តកិច្ចថៃសួរថា មិនខ្លាចជាន់មីនទេឬ? ពលករឆ្លើយថាដោយមិនខ្លាចជាក់មីន និងគ្រោះថ្នាក់អីទេ ព្រោះបើមិនប្តូរមករកទេកូនចៅ នឹងខ្លួនពិតជាដាច់ពោះស្លាប់ ដោយអត់អីហូប ហើយនៅកម្ពុជាមិនមានការងារធ្វើផង ដូច្នេះ ក៏តស៊ូមករកទៅ ។ សមត្ថកិច្ចថៃ បានថតរូបធ្វើកិច្ចសន្យា មិនផ្តន្ទាទោសអីទេ និងទាក់ទងទៅខាងសមត្ថកិច្ចកម្ពុជាអោយមកទទួលយកទៅប្រទេសវិញ តាមច្រកព្រំដែន ស្រុកគោកឃ្យូង ខេត្តស្រះកែវ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post