header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​ក្រោយព្រឹត្តិការណ៍៣វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា ​​​​​​​​​​​​​​​បានចេញសេចក្ដីណែនាំរួចមកហើយ ទាំងសាលារៀនរដ្ឋ និងឯកជន នៅក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្ដោះអាសន្ន រយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ទន្ទឹមនេះ ក្រសួងក៏បានព្រមានថា ក្រសួងនឹងចាត់វិធានការរដ្ឋបាលចំពោះគ្រូបង្រៀនណាដែលល្មើស ដោយបើកបង្រៀនគួរក្រៅម៉ោង។ ​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​បើយោងតាមលិខិតរបស់ក្រសួងអប់រំ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រាប់ដល់ប្រធានអង្គភាពក្រោមឱវាទទីស្ដីការក្រសួង ត្រូវអនុវត្តសេចក្ដីណែនាំលេខ១៧ អយក.សណន ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលមានកំណត់ត្រង់ចំណុចទី៤ គឺ ៖

​​​​​​​​​​​​​​​​​​​​​​​«ហាមផ្តាច់មិនឱ្យមានការបង្រៀនគួរក្នុងពេលប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។​​​​​​​​​​​​​​​​​ ក្នុងករណីគ្រូបង្រៀនណាដែលល្មើស ក្រសួងចាត់វិធានការរដ្ឋបាលចំពោះគ្រូបង្រៀននោះ»​​​​​​​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែនៅអំឡុងពេលនេះ យើងសង្កេតឃើញថានៅតែមានគ្រូមួយចំនួនបានលួចបើកបង្រៀនគួរនៅតាមផ្ទះជាបន្តបន្ទាប់។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣០១នាក់ (ស្ត្រី៦១នាក់ និងបុរស២៤០នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៨៩នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន១២នាក់៕​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post