
សង្គម
អាម៉ាប៉ាប៉ាញ៉ូសទ្រី សុផានិត ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានស្ទាក់ឃាត់រថយន្តម៉ាក Jeep មួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 2BI-3889 ដេីម្បីចាប់ខ្លួននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ហើយក្រោយបញ្ចូនទៅដល់ខាងមុខសាលាដំបូងរាជធានីភ្នំពេញ អ្នកលក់ផលិតផលតាមអនឡាញ ខាងលើនេះ បានដួលសន្លប់ទាំងកូនតូចនៅក្នុងដៃ ហើយត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យវិញភ្លាមៗផងដែរ។
ក្រោយពីហេតុការណ៍ខាងលើនេះ ដល់មន្ទីរពេទ្យ ខាងអ្នកនាងទ្រី ដាណា ក៏បានបញ្ចេញសារមួយថា ទុកឲ្យច្បាប់ជាអ្នកដោះស្រាយ៖
ហើយអ្នកនាងបានថ្លែងយ៉ាងដូច្នេះថា ៖ ការឈឺចាប់ដែលគ្មានអ្នកយល់និងរងភាពអយុត្តិធម៌កន្លងមក ជិតបានទទួលភាពយុត្តិធម៌មកវិញហើយ នាងខ្ញុំរំពឹងលើផ្លូវច្បាប់ជាអ្នករកយុត្តិធម៌ដល់នាងខ្ញុំ និងស្តារភាពស្អាតស្អំរបស់ខ្ញុំមកវិញ រយៈពេលយូរមកហើយ ដែលខ្ញុំរស់នៅទាំងគ្រាំគ្រាផ្លូវចិត្ត ត្រូវគេជាន់ឈ្លី គេយកឈ្មោះខ្ញុំខំសាងយ៉ាងយូរ ទៅលេងសើចសប្បាយ។
ប្រទេសមានច្បាប់ ខ្ញុំជឿជាក់លើច្បាប់។ ការបំពានអ្នកដទៃដោយការវាត្រូវដល់ពេលហើយ អរគុណសន្តិភាព