header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

(ភ្នំពេញ)៖នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងមួយ ណែនាំដល់ម្ចាស់គ្រឹះស្ថានផលិតឱសថ, ផលិតបរិក្ខាពេទ្យ, ម្ចាស់ឱសថស្ថាន, ឱសថស្ថានរង ត្រូវចែកចាយ ឬលក់ម៉ាស និងផលិតផលសម្លាប់មេរោគ ដែលមានគុណភាព និងសុវត្ថិភាពឲ្យមានតម្លៃថោកសមរម្យ ដែលប្រជាពលរដ្ឋអាចទិញប្រើប្រាស់បាន ក្នុងការការពារចម្លងវីរុសកូវីដ-១៩។

ជាមួយគ្នានេះដែរ ក្រសួងតម្រូវឲ្យលោក លោកស្រី ត្រូវចែកចាយ ឬលក់ម៉ាស និងផលិតផលសម្លាប់មេរោគដែលមានលេខទិដ្ឋាការ ឬបញ្ជិការ ឬប្រវេទន៍ ពីក្រសួងសុខាភិបាល ក្នុងតម្លៃថោកសមរម្យ និងហាមឃាត់ដាច់ខាតការចែកចាយ ឬលក់ផលិតផលម៉ាស និងផលិតផលសម្លាប់មេរោគក្លែងបន្លំ ឬអន់គុណភាព។

ករណីដែលមិនគោរពតាមការណែនាំនេះ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ដោយធ្វើការផ្អាកសកម្មភាពអាជីវកម្មគ្រឹះស្ថាន និងវិធានការផ្សេងៗ ទៀតស្របតាមច្បាប់ជាធរមាន។

​​​​​​​​​​​​​​​​​​​ជាមួយគ្នានេះ ក្រសួងសុខាភិបាល ​​​​​ក៏​​​​​​​​​​​​​​បានណែនាំដល់ប្រជាពលរដ្ឋផងដែរ មុ​​​​​​​​​​​​​ននឹងសម្រេចចិត្តទិញម៉ាស និងផលិតផលសម្លាប់មេរោគ ត្រូវពិនិត្យមើលផលិតផលណា ដែលមានបិទលតាបត្រទិដ្ឋាការ ឬបញ្ជិកា ឬប្រវេទន៍ ដូចមានគំរូបភ្ជាប់មកជាមួយនៅទំព័រទី២ ទើបជាផលិតផលដែលមានទទួលស្គាល់ពីក្រសួងសុខាភិបាល។​​​​​​​​​​​​​​​​​

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល និងការណែនាំអំពីគុណភាពផលិតផលទាំងនេះ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post