header ads

Sponsor

នាថ្ងៃទី១៣ និងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគោលដៅបែបបទចេញក្រៅប្រទេស ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានសហការជាមួយ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញចេញ ជនជាតិចិនចំនួន ០៩នាក់ ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣ឆ្នាំ។
 នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិនទាំង ០៩នាក់នេះ មាន ១-ឈ្មោះ CHEN SHIRONG ភេទប្រុស អាយុ ៣០ឆ្នាំ, ២-ឈ្មោះ LAN TIAN ភេទប្រុស អាយុ ២៤ឆ្នាំ, ៣-ឈ្មោះ YOU SUNWEN ភេទប្រុស អាយុ ៣៤ឆ្នាំ, ៤-ឈ្មោះ LI TIAN GANG ភេទប្រុស អាយុ ៤២ឆ្នាំ, ៥-ឈ្មោះ QIN FANGLUO ភេទប្រុស អាយុ ២៥ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ៦-ឈ្មោះ DENG XUAN ភេទស្រី អាយុ ២២ឆ្នាំ, ៧-ឈ្មោះ WEI XIAOFANG ភេទស្រី អាយុ ២៩ឆ្នាំ, ៨-ឈ្មោះ YANG SHUO ភេទស្រី អាយុ ២៣ឆ្នាំ និង៩-ឈ្មោះ LU CHUNXIANG ភេទស្រី អាយុ ៤៣ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស មប្រើសេវាផ្លូវភេទ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post