
សង្គម
អាម៉ាប៉ាប៉ាញ៉ូសកុមារី សម្បុរស្រអែម យ៉ង់ ស្រីនីត មានអាយុ១១ឆ្នាំ ដែលកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមនោះ ពេលនេះកំពុងមានអ្នកចង់កែច្នៃគ្រាប់ពេជ្រមួយនេះ ឲ្យកាន់តែមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងជាងនេះទៀត។
ខណៈសព្វថ្ងៃក្រៅពីការសិក្សានាងដើរលក់ចេកឆាប ក្នុងសហគមន៍ដាក់ដាំ ក្នុងខែមណ្ឌលគិរី មិនតែប៉ុណ្ណោះកុមារីរូបនេះ មានសំឡេងពីរោះ និងតែងប្រើប្រាស់ទឹកដមសំឡេងរបស់ខ្លួនច្រៀងឲ្យភ្ញៀវទេសចរស្ដាប់ ដើម្បីលក់ចេកឆាប ប៉ុន្តែនាងមានក្ដីស្រម័យមួយ គឺចង់ក្លាយជា អ្នកចម្រៀង និងគ្រូបង្រៀនម្នាក់នៅថ្ងៃអនាគត។
នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាយពែកមី តារាចម្រៀង និងកំប្លែងព្រមទាំងអ្នកដឹកនាំការសម្ដែងផងនោះ ក៏មានការចាប់អារម្មណ៍នឹងកុមារីរូបនេះផងដែរ ដោយប្រកាសស្វែងរក « មានបងប្ពូនណាស្គាល់លេខ ក្មួយស្រីម្នាក់នេះអត់ ខ្ញុំចង់ហៅគាត់ថត»
បើតាមការឲ្យដឹងតាមរយៈសារព៍ត៌មាន កុមារី យ៉ង់ ស្រីនីត សិក្សាថ្នាក់ទី៥ នៅសាលាបឋមសិក្សាដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ តុលា-១ វិច្ឆិកាកន្លងទៅថ្មីៗនេះ ក្រុមជំរំតង់ Cambodia Amazing Trip Planner បានរៀបចំដំណើរកម្សាន្តបោះតង់រយៈពេល ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី។ តាមរយៈដំណើរកម្សាន្ត បាននាំភ្ញៀវទេសចរទៅកាន់តំបន់ទេសចរណ៍នានា នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍៕