សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយពីបាត់មុខ ពិធីករល្បីឈ្មោះ ភោ សុផានិត នៅលើវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ម្សិលមិញនេះធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាយ៉ាងខ្លាំង បន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ដោយសង្ស័យចេញសែកស្អុយ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចហាងកាហ្វេអាម៉ាហ្សូន ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២០ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ១៣០០«ឃ១»ដ.ច.ន ចុះថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២០ ចេញដោយលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន៖ ១. ឈ្មោះ ភោ សុផានិត ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពាណិជ្ជករ។
បើយោងតាមដីកា មុននឹងឈានការចាប់ខ្លួននេះ តាមដីការបង្គាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ លោកចំនួន ២ ដង មកហើយ ដោយកាលពីលើកទី ១ កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២០ និង លើកទី ២ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕