
សង្គម
អាម៉ាប៉ាប៉ាញ៉ូស(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីដំណឹង ពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលនូវឥទ្ធិពលនៃសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) និងខ្យល់មូសុងឥសានខ្សោយ ក្នុងរយៈពេលនេះ សីតុណ្ហភាពអប្បបរមាពី ២១-២៥អង្សាសេ និងអតិបរមាពី២៨-៣១អង្សាសេ ។
ហើយនៅតាមតំបន់វាលទំនាបកណ្ដាល ថ្ងៃទី ១៨ ដល់ថ្ងៃទី២២ ផ្នែកមួយចំនួននៃបណ្ដារាជធានីខេត្ត នៅភាគខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅមធ្យម។
ហើយនៅតាមតំបន់មាត់សមុទ្រ ថ្ងៃទី ១៩ ដល់ថ្ងៃទី២២ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម ព្រមទាំងរលកសមុទ្រអាចមានកម្ពស់ ០,៥ ទៅ ១ម៉ែត្រ។
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកទាំងស្រុង៖