header ads

Sponsor

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់ប្រជាពលរដ្ឋ នៅខេត្តព្រៃវែង កុំអោយមើលស្រាលបន្លែរខៀវ ជាពិសេសត្រកួន ដោយសម្ដេចបានលើកឡើង ជាឧទាហរណ៍ ជាក់ស្ដែងមួយថា កាលពីសម័យសង្គ្រាមរវាង សហរដ្ឋអាមេរិកជាមួយវៀតណាម គឺពូជបន្លែត្រកួនតែងតែត្រូវបាន ក្រុមទាហានវៀតណាម ស្ពាយជាប់ជានិច្ចគ្រប់សមរភូមិ ដើម្បីដាំធ្វើជាស្បៀង ក្នុងការទប់ទល់ជាមួយសត្រូវ ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនទៀត ជូនប្រជាពលរដ្ឋ ក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចក្រឡាហោម បានលើកឡើងថា «កាលពីសង្គ្រាម​អាមេរិកកាំង ជាមួយវៀតណាម! គេថាចុះយ៉ាងមិចអាពួក វៀតណាម(ទាហាន) ក៏ខ្លាំងម្ល៉េះវាស៊ីតែស្មៅ! វៀតណាមស៊ីតែត្រកួន អាត្រកួននឹងអត់ចោលទេ អាស្រុះយកត្រកួននឹងផង អាទឹកត្រកួននឹងក៏មិនចោលដែរ យកធ្វើទឹកស៊ុប។

គេថាវៀតណាម(ទាហាន) អីក៏ខ្លាំងម្ល៉េះ ស៊ីតែត្រកួន! ហេវាមិនមែនតែត្រកួនសុទ្ធនោះទេ ប៉ុន្តែគឺថាទៅណា គឺថាវាស្ពាយសាក់កាដូ មានពូជមានចបមានប៊ែល ទៅដល់ណាដាក់ពឹបកាប់ភ្លាមម៉ង ជ្រោយដីនឹង បាន៤ទៅ៥ម៉ែត្រការ៉េ ដាំត្រកួននឹងម៉ង កន្លះខែក្រោយបានត្រកួននឹងហូបហើយ»។

គួររំលឹកថា ក្នុងពេលទាហានវៀតណាម មានវត្តមានក្នុងទឹកដីកម្ពុជា កាលពីឆ្នាំ១៩៧៩-១៩៨៩ ប្រជាជនខ្មែរតែងតែឃើញទាហានវៀតណាមនៅទីណា គេសង្កេតឃើញរងបន្លែរត្រកួន នៅទីនោះ៕

ប្រភព DAP news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post