header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តកណ្តាល៖ បុរសគ្រូថ្នាំខ្មែរម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីចោរកម្ម (លួច លុយ និងខ្សែក) កាលពីថ្ងៃទី២១ វិច្ឆិកា ២០២០ វេលាម៉ោង០៩និង៣០នាទី នៅចំណុច ភូមិស្វាយពងអង្រ្កង សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ហាក់ អៀង ភេទស្រី អាយុ៨៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា ទីលំនៅភូមិសង្កាត់កើតហេតុ។

ជនសង្ស័យ ឈ្មោះ ស៊ុន រ៉ូសេត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖លក់ថ្នាំខ្មែរមានទីលំនៅភូមិសន្សំកុសល្យ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ភ្នំពេញសង្កាត់កើតហេតុ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ 

១-ខ្សែកធ្វើអំពីលោហធាតុពណ៍លឿងចំនួន១ខ្សែទម្ងន់៥ជី(របស់ជនរងគ្រោះ)។

២-ប្រាក់រៀលចំនួន២០ម៉ឺនរៀល (ជនរងគ្រោះ)។

៣-ប្រាក់ដុល្លាចំនួន៥៧០ ដុលា្លរ(ជនរងគ្រោះ)។

៤-ម៉ូតូមួយគ្រឿងម៉ាកHonda c125 ពណ៍ខ្មៅ សេរី២០១៩ ស្លាកលេខ ភ្នំពេញ 1HI-0518

៥-ទូរសព្ទ័ដៃមួយគ្រឿងម៉ាកvivo ពណ៍ទឹកមាស (ជនសង្ស័យ)។

៦-សាមីដាក់ឯកសារចំនួន១(ជនសង្ស័យ)។

៧-សៀវភៅ១ក្បាល(ជនសង្ស័យ)។

៨-តែចិនចំនួន៩កញ្ចប់(ជនសង្ស័យ)។

៩-ឱសថបុរាណ(ថ្នាំខ្មែរ) ចំនួន១កញ្ចប់។

១០-កាបូបយួពណ៍ក្រហម១។

ប្រភពប្រាប់ថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូមកផ្ទះជនរងគ្រោះ ដើម្បីលក់ឱសថបុរាណថ្នាំខ្មែរ(ថ្នាំលើសឈាម) អោយជនរងគ្រោះ ពេលនោះបានអោយ ជនរងគ្រោះស្គែនមេដៃលើ ទូរសព្ទ័ដើម្បីពិនិត្យរកជំងឺលើសឈាម តែពេលនោះក៏ឃើញជនរងគ្រោះមានខ្ចប់កូនថង់ដាក់លុយ និងខ្សែកមួយថង់ដាក់នៅក្នុងហោប៉ៅអាវ ដោយឃើញឱកាសល្អស្ងាត់ ម្យ៉ាងទៀត ឃើញជនរងគ្រោះជាមនុស្សចាស់ជរា ក៏បានបន្លំលូកយក ហើយជិះម៉ូតូចេញបាត់ទៅ។

បន្ទាប់មកជនរងគ្រោះបានប្រាប់ចៅនិងកូន ហើយរាយការណិ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍កោះអន្លង់ចិនអោយជួយដេញចាប់ជនសង្ស័យ តែជនសង្ស័យបានឆ្លងដរ ទៅត្រើយខាងលិច ដល់ពាក់កណ្តាលទន្លេជិត ចូលដីសង្កាត់ស្វាយរលំពេលនោះកម្លាំងប៉ុស្តិ៍ស្វាយរលំ ក៏បានត្រៀមចាំរួចជាស្រេចហើយនៅពេលជនសង្ស័យឆ្លងមកដល់ ក៏បានចាប់ឃាត់ខ្លួនតែម្តង។

តាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថា គាត់ពិតជាបានលួចលុយនិងខ្សែករបស់ជនរងគ្រោះខាងលើ ប្រាកដមែន ហើយទើបតែលួចលើកទី១នេះទេ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post