(ខេត្តស្វាយរៀង): មហាជនអបអរសាទរដែលសមត្ថកិច្ចចុះបង្ក្រាបល្បែងជាពិសេសល្បែងកន្ទុយលេខ (កន្ទុយលេខវៀតណាម កន្ទុយលេខខ្មែរ) ជ្រកក្រោមស្លាកឆ្នោតជាតិ ជាច្រើនដែលមានអាជ្ញាបណ្ណស្របច្បាប់ ឮថាក្នុង១ថ្ងៃចេញ០៤ដង ចាប់ពីម៉ោង១២រហូតដល់យប់ គឺពេញនិយមណាស់មិនថាប្រជាពលរដ្ឋទេគឺមានទាំងមន្ត្រីក៏ចាក់កន្ទុយលេខដែរ តាំងពីជនបទរហូតដល់ក្រុង។
បេីតាមការចុះ បង្ក្រាបនៅល្ងាចថ្ងៃទី២២វិច្ឆិកាឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់នឹងចង្អុលបង្ហាញពីលោក មាស ធួក អធិការនគបាលស្រុករំដួល។
បេីតាមសម្ត្ថកិច្ចនគបាលស្រុករំដួលបានឲ្យដឹងថា ការចុះបង្ក្រាបនេះ កម្លាំងអធិដ្ឋាននគរបាលស្រុករំដួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ចក ចុះស្រាវជ្រៀវយ៉ាងយកចិត្តទុកដាក់ឃើញថា៖ មានកូនកញ្ជ្រែង កត់ឆ្នោតកន្ទុយលេខវៀតណាម ជ្រកក្រោមស្លាក ឆ្នោតស្របច្បាប់ពិតប្រាកដមែន។
ទើបសមត្ថកិច្ចកោះហៅ មេឆ្នោតទាំងនោះមកអធិការអធិដ្ឋាននគរបាលស្រុករំដួល ធ្វើការអបរំ ណែនាំ និងធ្វើកិច្ចសន្សា ដល់មេឆ្នោតទាំងនោះបញ្ឈប់កត់កន្ទុយលេខវៀតណាម បន្ទាប់ពីអប់រំនិងធ្វើកិច្ចសន្យារួចមកក៏អោយត្រឡប់ទៅផ្ទះវិញ។
ហើយការចុះបង្ក្រាបនេះធ្វើឲ្យប្រពលរដ្ឋក្នុងស្រុករំដួល មានចិត្តសប្បាយរីករាយ នឹងអបអរសារទដល់លោកលោក មាស ធួក អធិការនគបាលស្រុករំដួលនឹងសមត្ថកិច្ចថ្នាក់ក្រោម ដែលតែងតែយកចិត្ត ទុកដាក់ក្នុងការបង្រាប ល្បែងសុីសង គ្រប់ប្រភេទ។
ចំណែកមហាជនមួយចំនួនក៏បានខកចិត្តដោយបញ្ចេញមតិថា បើអនុញ្ញាតិឲ្យមានឆ្នោតជាតិ កន្ទុយលេខលក់ស្របច្បាប់ ហើយបិតល្បែងអត់ច្បាប់បានឬអត់ បើល្បែងអត់ច្បាប់តែងតែទៅជ្រកក្រោមស្លាកល្បែងមានច្បាប់បែបនេះ អ្នកលេងល្បែង ពេលចាញ់ល្បែងមិនថាចាញ់ល្បែងស្របច្បាប់ឬល្បែងអត់ច្បាប់ទេគឺអស់ប្រាក់ដូចគ្នា ល្បែងនាំមកអំពើហិង្សាក្នុងគ្រួសារ ល្បែងនាំមកចោរកម្ម គឺចៀសមិនផុតទេទាន។
ក្នុងករណីនេះដែរលោក មាស ធួក អធិការនគបាលស្រុករំដួលបានប្រាប់អ្នកសារព័ត៌មានយើងនៅល្ងាចថ្ងៃទី២២វិច្ឆិកា ២០២០ថា៖ លោកសប្បាយចិត្តខ្លាំងណាស់ ដែលពលរដ្ឋនឹងអ្នកសារព័ត៌មានដែលរាយការណ៍នឹងផ្តល់ព័ត៌មានដល់សមត្ថកិច្ចក្នុងស្រុករំដួលរបស់លោក ហើយលោកនឹងបញ្ជាឲ្យកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគបាលស្រុក សហការជាមួយកម្លាំងនគបាលប៉ុស្ត៍រដ្ឋបាលចុះបង្រាបទាំងអស់ អោយតែសមត្ថកិច្ចយើងរកឃើញថា មេឆ្នោតទាំងនោះ លួចកត់កន្ទុយលេខខុសច្បាប់ត្រូវតែបង្ក្រាប។ យេីង សង្កេត ឃើញ ថា នៅក្នុងក្រុង ស្វាយរៀង ទាំងមូល ក៏ឃេីញមាន លេងល្បែង កត់ កន្ទុយ លេខដោយ ខុសច្បាប់ច្រេីនដែរ ដូចច្នេះហេីយសូមអោយ សមត្ថកិច្ចនៅ មូលដ្ឋាន ចុះ ពិនិត្យ និង អនុវត្តន៍ ផងទាន ៕ដោយៈ ស្វាយរៀង