header ads

Sponsor

ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាលើកទី៤ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលា ម៉ោង០៩ និង៣០នាទី ចំណុចភូមិពពាលខែ២ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះឡោ វណ្ណា ភេទស្រីអាយុ៤៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរកសិករ (ត្រូវជាម្តាយបង្កើត)។

ជនសង្ស័យចំនួន០១នាក់ ឈ្មោះរ៉េត ដារ័ត្ន ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរមិនពិតប្រាកដ ត្រូវជាកូនបង្កើត(ឃាត់ខ្លួន)ធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើក និងជាប់មណ្ឌលកែប្រែ០១លើក។

សម្ភារៈខូចខាតរួមមាន៖ ១-ម៉ូតូសណ្តោងរឺម៉ក០១គ្រឿង ម៉ាកHONDA.DREAM C125ពណ៍ខ្មៅគ្មានផ្លាកលេខ ខូចខាតផ្នែកខាងក្បាល ២-កង្ហាលចំនួន១ ៣-រានកុងម៉ាចំនួន១ កៅអីជ័រចំនួន១ចង្រ្កាន់ហ្គាសចំនួន១នឹងសសរយ៉ាបផ្ទះ១ដើម។

វត្ថុតាងចាប់យករួមមាន៖ ១-កាំបិតតាំងតោចំនួន១ ផ្លែដែកដងឈើ ប្រវែង០,៣៧ម៉ែត្រ។

លោកជឿន សារំនាយប៉ុស្តិ៍ដីឥដ្ឋបានប្រាប់ថា នៅមុនពេល កើតហេតុខាងលើជនសង្ស័យបានប្រើឈ្មោះហួន លីហួរ ភេទប្រុស (ត្រូវជាប្អូនជីដូនមួយ)ទៅទិញសាំងចាក់ម៉ូតូ តែប្អូនមិនព្រមទៅជនសង្ស័យក៏បានយកកាំបិតកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិបណ្តាលអោយខូចខាត។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជាម្តាយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានចុះដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែងរួចយកជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំក្រោយពីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ខ្លួនពិតជាបានធ្វើសកម្មភាពដោយយកកាំបិតកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិខាងលើពិតប្រាកដមែន។

ក្រោយពីសួរនាំរួចជនសង្ស័យរួមហ្នឹងវត្ថុតាងបានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post