
សង្គម
អាម៉ាប៉ាប៉ាញ៉ូសមុននេះបន្តិច រសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ទាក់ទងទៅនឹងករណីលួចម៉ូតូ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២ និង៣០នាទី។
សមត្ថកិច្ចបានឲ្យដឹងថា មានជនរងគ្រោះ២នាក់ ស្រីម្នាក់ប្រុសម្នាក់ បានមកទីស្នាក់ការប៉ុស្តិ៍ដើម្បីសុំកិច្ចសហការទៅយកម៉ូតូនៅកន្លែងផ្ញើរក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ផ្លូវ៨០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលនោះលោកវរសេនីយ៍ត្រី កាន់ វណ្ណៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានដឹកនាំកម្លាំងមកធ្វើការត្រួតពនិត្យលើពាក្យបណ្តឹងរបស់ជនរងគ្រោះ បានឃើញថាជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូរបែកក្អមពីករណីចោរលួចម៉ូតូហុងដាប៊ីត ពណ៌ក្រហម ដែលមានស្លាកលេខ 1IM.3686 ដែលត្រូវចោរលួចហើយយកមកផ្ញើទុកនៅក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ពេលនោះលោកនាយប៉ុស្តិ៍ក៏បានតេទៅប្រាប់អ្នកទទួលខុសត្រូវកន្លែងផ្ញើរម៉ូតូ បើឃើញជនណាម្នាក់មកយកម៉ូតូដែលមានភិនភាគដូខាងលើសូមកុំឲ្យយកចេញ និងត្រូវរាយការណ៍មកសមត្ថកិច្វ ។
បន្ទាប់ពីទទួលបានឯកសារគ្រប់គ្រាន់ពីម្ចាស់ម៉ូតូ លោកនាយប៉ុស្តិ៍បានទៅសុំដកហូតម៉ូតូពីកន្លែងផ្ញើប្រគល់ឲ្យជនរងគ្រោះវិញតែម្តង ៕